ភីហ្សាក្រូចលាភបង្គារេរាំ! រសជាតិថ្មីពិសេសសម្រាប់បុណ្យចូលឆ្នាំចិនពី The Pizza Company

ហ្វេនរបស់ The Pizza Company ប្រាកដជាធ្លាប់បានដឹងហើយថាហាងភីហ្សាមួយនេះ ឧស្សាហ៍មានរសជាតិថ្មីៗមែនទែន ជាពិសេសក្នុងឱកាសបុណ្យធំៗមិនថាជាតិ​ ឬអន្តរជាតិឡើយ។ ហើយសម្រាប់បុណ្យចូលឆ្នាំចិនឆ្នាំនេះ «ភីហ្សាក្រូចលាភបង្គារេរាំ» ត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់នាំលាភនាំសំណាងឲ្យអ្នកទាំងអស់គ្នា រួមទាំងរសជាតិថ្មីប្លែកមាត់ទៀតផង។ 

ធ្លាប់តែឃើញគេដាក់បន្លែ និងសាច់នៅលើភីហ្សាមែនអត់? ឥឡូវនេះមានទាំងផ្លែឈើទៀត រសជាតិបែបណាទៅហ្ន៎? សំខាន់ភីហ្សារសជាតិថ្មីរបស់ The Pizza Company មួយនេះប្រើផ្លែក្រូចលាភ ដែលអ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយថា ជាតំណាងនៃសំណាងល្អ បើគិតតាមប្រពៃណីចិន។

បើនិយាយពីគ្រឿងផ្សំវិញ ភីហ្សារសជាតិដ៏ប្រណិតមួយនេះ ផ្សំឡើងពីការរួមបញ្ចូលគ្នារវាងសំបកបង្គាស្រស់ៗខ្ចប់ជាមួយឈីស អមដោយថប់ភីងគ្រឿងសមុទ្រ និងផ្លែក្រូចស្រស់ៗទៀតផង។ ជាតិសាហាវ! ហើយក្រៅពី​នេះ នៅមានភីហ្សារសជាតិថ្មី២មុខទៀតរួមមាន ស៊ុបភើ ឌីឡាក់ស៍ (Super Deluxe) និង បាប៊ីឃ្យូ ឈីកខិន ឌីឡាក់ស៍  (BBQ Chicken Deluxe)

រសជាតិដ៏ពិសេសប្លែកពីគេមួយនេះ ក៏អាចជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់ការជួបជុំគ្រួសារ ឬមិត្តភក្តិ ពិសារអាហារក្នុងការអបអរបុណ្យចូលឆ្នាំចិនខាងមុខនេះផងដែរ។ អ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់ភីហ្សារសជាតិថ្មីទាំងនេះបាននៅគ្រប់សាខារបស់ The Pizza Company បានចាប់ពីថ្ងៃនេះតទៅ។ លើសពីនេះសម្រាប់សេវាដឹកជូនដល់ផ្ទះដោយឥតគិតថ្លៃ អាចទូរស័ព្ទមកលេខ 023 880 880 ឬកុម្ម៉ង់តាមកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា The Pizza Company KH

The Pizza Company

អត្ថបទគួរតែអានបន្ទាប់