ជិះកង់ទៅលេងក្រុងតាខ្មៅកុំភ្លេចឆៀងចូលភ្លក់កាហ្វេក្បែររបង

ជារៀងរាល់ថ្ងៃ យើងសង្កេតឃើញអ្នករស់នៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា កំពុងតែចាប់ចិត្តនឹងកីឡាជិះកង់យ៉ាងសម្បើម ដោយភាគច្រើនពួកគេណាត់គ្នាជាក្រុមដើម្បីជិះទៅញុំាអារហារ រួមទាំងផឹកកាហ្វេពេលព្រឹកជុំគ្នានៅចុងសប្តាហ៍ក្រោយពេលសម្រាកពីការងារ។

បើសិនជាអ្នកទាំងអស់គ្នា មានគម្រោងជិះកង់ទៅលេងទីក្រុងតាខ្មៅ កុំភ្លេចត្រូវតែចូលភ្លក់កាហ្វេនៅ ហាងកាហ្វេក្បែររបង ណ៎ា! កាហ្វេល្បីនៅហាងមួយនេះគឺ កាហ្វេពងមាន់ និង កាហ្វេប្រចាំហាងដែលមានឈ្មោះថាកាហ្វេក្បែររបង។​ រសជាតិកាហ្វេនៅហាងមួយនេះ ត្រូវបានអតិថិជនសរសើរមិនដាច់ពីមាត់ រួមទាំងមានបរិយាកាសដ៏ល្អផងដែរ។ បើអ្នកដែលមិនចេះញុំាកាហ្វេទេ នៅហាងក៏មានភេសជ្ជៈជាច្រើនប្រភេទផ្សេងៗទៀតដូចជាតែក្រូចឆ្មារ និងតែផាសិនជាដើម។ 

ដោយសារតែមានការតុបតែងប្លែកពីគេ និងបរិយាកាសល្អ ទើបជម្រុញឲ្យអ្នកជិះកង់ជាច្រើនជ្រើសរើសយកកាហ្វេក្បែររបងជាកន្លែងដើម្បីណាត់គ្នាមកញុំាកាហ្វេ និយាយគ្នាលេងជាមួយអ្នកដែលជិះកង់ជាមួយគ្នា។


អ្នកទាំងអស់គ្នាអាចជ្រើសរើសផ្លូវសម្រាប់ជិះកង់ពីភ្នំពេញទៅតាខ្មៅ ហើយអាចឈៀងចូល កាហ្វេក្បែររបង- The Fence Coffee, តាម២ជម្រើសនេះ៖

១. ចំងាយផ្លូវ ប្រហែល ៣០គីឡូម៉ែត ដែលចាប់ផ្តើមពីក្បាលថ្នល់ផ្លូវ២៧១ (ទីតាំងផ្លូវ១ជុំ https://goo.gl/maps/3AbtBbn9WkQEEJo96)

២. ចំងាយផ្លូវប្រហែល ១៥គីឡូម៉ែត  ដែលចាប់ផ្តើមពីក្បាលថ្លល់ផ្លូវ២៧១ (ទីតាំងផ្លូវ១ជុំ https://goo.gl/maps/E9yYpiY37u5VX15f6)

កាហ្វេក្បែររបង-The Fence Coffee

អត្ថបទគួរតែអានបន្ទាប់