រសជាតិលំដាប់ពិភពលោក និងទីតាំងល្អមើលទេសភាពទីក្រុងជាមូលហេតុដែល COLLIN'S® ជាស្កាយបារមិនគួរខកខាន

COLLIN'S® ជាហាងដែលមានប្រវិត្តពីសិង្ហបុរីដែលបង្កើតឡើងដោយចុងភៅឆ្នើមដែលមានជំនាញយ៉ាងល្អឯក។ COLLIN'S® ត្រូវបានគេស្គាល់ថាជាស្កាយបារដែលមានទីតាំងនៅជាន់ទី 13 នៃអគារ The Bridge SOHO ដែលជាទីតាំងល្អសម្រាប់គយគន់ទេសភាពទីក្រុងស្រស់ស្អាត​ និងខ្យល់ជំនោរយ៉ាងស្រស់ស្រាយ ព្រមទាំងមានបម្រើអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលធ្វើឱ្យហាងមួយនេះពិសេសប្លែកពីហាងដទៃ។

មូលហេតុអ្វីបានជាអាហារនៅ COLLIN'S® មានរសជាតិឆ្ងាញ់ប្លែកមាត់? អាហារនៅហាងនេះត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ដោយចុងភៅជំនាញ ប្រើប្រាស់គ្រឿងផ្សំល្អដើម្បីបានអាហារមួយដែលមានរសជាតិល្អឥតខ្ចោះ។ បើយើងមកមើលអាហារមួយចានដែលអាចហៅបានថាជា អាហារប្រចាំហាង ឬ Signature Dish គឺ Tajima Wagyu Rump Steak ដែលជាស្ទេកធ្វើពីសាច់គោជប៉ុន មានស្ដង់ដារ Wagyu ដែលគេចាត់ទុកក្នុងចំណោមប្រភេទសាច់គោល្អជាងគេលើពិភពលោក។ សាច់មានស្ដង់ដារ តែក៏ត្រូវការចម្អិនឲ្យម៉ត់ចត់នឹងត្រឹមត្រូវ។ ចុងភៅឯកទេសរបស់ COLLIN'S® ចម្អិនសាច់នេះដោយអាំងក្នុងចង្ក្រានធ្យូងដើម្បីបានកម្ដៅក្ដៅល្អ និងក្លិនកាន់តែឈ្ងុយ។ អាហារមួយចាននេះអាចឱ្យយើងមើលឃើញពីភាពម៉ត់ចត់របស់ COLLIN'S® ដើម្បីបម្រើជូនអាហារឆ្ងាញ់គ្រប់ម៉ាត់។

ក្រៅពីរសជាតិ COLLIN'S® ក៏ត្រូវបានគេស្គាល់ច្រើនដោយសារសេវាកម្មមិនទាស់ចិត្តអីបន្តិចសោះ។ បុគ្គលិកនៅ COLLIN'S® យកចិត្តទុកដាក់លើតម្រូវការរបស់ភ្ញៀវ និងសេវាកម្មដ៏រហ័សទាន់ចិត្ត។ ពេលទៅ COLLIN'S® ម្ដងៗ​ មិនបាច់បារម្ភលើសេវាកម្ម ឬ រសជាតិទេ ចាំតែមើលទេសភាពទីក្រុងដ៏ស្រស់ស្អាត និងស្រូបយកខ្យល់អាកាសល្អៗពីជាន់ទី 13 នៃអគារ The Bridge SOHO ហ្នឹងបានហើយ អ្វីផ្សេងៗចាំ COLLIN'S® ចាត់ចែង។ អ្នកដែលទៅ COLLIN'S® ភាគច្រើនចូលចិត្តទៅឱ្យបានមុនម៉ោងថ្ងៃលិចដើម្បីមើលទេសភាពព្រះអាទិត្យលិចយ៉ាងលន្លង់លន្លោច។ បើបានទៅ Date ឬ ទៅជាមួយមនុស្សជាទីស្រឡាញ់ ប្រាកដជាទទួលបទពិសោធន៍មិនអាចបំភ្លេចបាន! តែពេលមើល អគារខ្ពស់ៗក្នុងក្រុង កុំភ្លេចយកភេសជ្ជៈមកអមជាមួយផង។ 

COLLIN'S® មានជម្រើសភេសជ្ជៈយ៉ាងច្រើនមុខ មានទាំងប្រភេទភេសជ្ជៈគ្មានជាតិអាល់កុល Cocktail ឬ ស្រាក្រឡុក ស្រាក្រហម វីស្គី និងភេសជ្ជៈយ៉ាងច្រើនមុនទៀតទៅតាមតម្រូវការ។ អ្នកក្រឡុកស្រារបស់ COLLIN'S® ក៏មានភាពប៉ិនប្រសប់ដែរខាងក្រឡុកស្រាឆ្ងាញ់ និងរសជាតិមិនឱ្យទាស់ចិត្ត និងឆ្ងាញ់ដូចការរំពឹងទុក។ 

ពេលក្រុមការងារ FoodBuzz យើងទៅ COLLIN'S® ពួកយើងបានសាក Tajima Wagyu Rump Steak ដែលបានរៀបរាប់ប្រាប់ខាងលើ ហើយរសជាតិពិតជាប្លែកខ្លាំងពីស្ទេកធម្មតា ព្រោះបានទាំងសាច់ Wagyu និងការអាំងលើចង្ក្រានធ្យូងយ៉ាងចំណាន។ សាច់គោនេះ ញ៉ាំជ្រលក់ជាមួយទឹកជ្រលក់ 2 រសជាតិ ឆ្ងាញ់រកពាក្យនិយាយគ្មាន! ម្យ៉ាងវិញទៀត យើងក៏បានសាក Duo of Salmon ដែលមានន័យថា Salmon 2 ប្រភេទ។ ក្នុងអាហារមួយចាននេះ យើងមានសាល់ម៉ុនហ្វីឡេចៀនដែលគ្របដោយគ្រឿងជីអាស៊ី ហើយសាល់ម៉ុនមួយទៀតមានរាងជាបាល់មូលៗ ស្នូលសាច់ត្រីសាល់ម៉ុន និងមានបំពងយ៉ាងស្រួយ។ សាល់ម៉ុនទាំង 2 នះ ញ៉ាំជាមួយបាយឆាម្នាស់ និង ទឹកជ្រលក់បែបថៃ។​

យើងក៏សូមណែនាំស្រាក្រឡុកចំនួន 2 ប្រភេទដែលមានរសជាតិ និងរូបរាងយ៉ាងទាក់ទាញ។ Be a Man និង Lollipop ជាស្រាក្រឡុកមិនខ្លាំងជ្រុល រសជាតិស្រទន់ (Wine Set) ដែលមាន Tajima Wagyu Rump Steak រសជាតិឆ្ងាញ់ញ៉ាំមិនចេះធុញ និងស្រាក្រហនិងញ៉ាំឆ្ងាញ់ជាមួយអាហារដែលមានបម្រើជូននៅ COLLIN'S®។ 

ចាប់អារម្មណ៍ចង់ទៅ Date នៅ COLLIN'S® មែន? យើងណែនាំ ឈុតស្ដេកនិងស្រាក្រហម (Steak & មមួយដបសម្រាប់ពេលវេលាដ៏រ៉ូមែនទិក។ មិនថាអ្នកកុម្ម៉ង់អាហារអី ភេសជ្ជៈអី COLLIN'S® នឹងបម្រើជូនជាមួយនឹងស្នាមញញឹម មិនឱ្យខកបំណងឡើយ។​

COLLIN'S®

  • The Bridge Soho, #13-01, No. 14, St. 78. Tonle Bassac Commune, Phnom Penh 
  • 015 328 668

អត្ថបទគួរតែអានបន្ទាប់