Chez Shige៖​ នំស្អាតៗ ឆ្ងាញ់ៗធ្វើដោយចុងភៅជនជាតិជប៉ុនដ៏មានជំនាញ

Chez Shige ជាហាងនំមួយដែលមានលក់នំស្អាតៗ ឆ្ងាញ់ៗដែលដុតនិងធ្វើដោយម្ចាស់ហាងជនជាតិជប៉ុនផ្ទាល់តែម្ដង។ 

Chez Shige មានលក់នំជាច្រើនមុខ មានរសជាតិខុសៗគ្នាតម្រូវតាមចំណង់ចំណូលចិត្ត។

Strawberry Tart ជាមួយមុខដែលក្រុម FoodBuzz យើងចូលចិត្តពី​ Chez Shige ។ សម្បកពណ៌ត្នោតស្រួយៗ គ្រីមនៅខាងក្នុងស្រាលស្រទន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ទេចសណ្ដែកដីជុំវិញ ហើយផ្លែ​ស្រ្តបឺរីជូរអែមៗ មានគ្រប់រសជាតិ ឆ្ងាញ់តែម្ដង! 

ពួកយើងចូលចិត្តរសជាតិ Cha Cha Cha​​​​​​​ ជាងគេ ព្រោះមានរសជាតិនិងឈ្ងុយក្លិនតែ Matcha ពិតៗ មិនផ្អែមពេក មិនឆាប់ទ្រលាន់ និយាយរួមល្មមឆ្ងាញ់តែម្ដង! 

Chez Shige ក៏មាននាំចូលផ្លែស្ត្របឺរីមកដោយខ្លួនឯង ដូច្នេះហើយផ្លែស្រ្តបឺរីមានភាពស្រស់ល្អ ហើយតម្លៃសមរម្យទៀតផង។ 

ក្រៅពីនំ Chez Shige មានលក់កាហ្វេសម្រាប់ញ៉ាំជាមួយនំសម្រាលមាត់ពីជាតិផ្អែមទៀតផង!

សម្រាប់ពត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុកផេក Chez shige

Chez Shige

អត្ថបទគួរតែអានបន្ទាប់