វ៉ោវ! Double Down របស់​ KFC ត្រឡប់មកវិញហើយលើកនេះមកជាមួយ Cheezilla ទៀតផង! 

គ្មា​នអ្វីសប្បាយចិត្តជាងគ្រួសារ Double Down របស់ KFC មកវិញម្ដងទៀតទេ។ មួយម៉ាត់ណាក៏សុទ្ធតែសាច់ដែរ ដែលធ្វើឲ្យអ្នកចូលចិត្តសាច់ទាំងអស់ជាប់ចិត្តនឹង Double Down។ ហើយថ្ងៃនេះសមាជិកថ្មីគឺ Cheezilla Double Down!

គ្រប់គ្នាកំពុងតែសម្លឹងឃើញ និងចង់ញ៉ាំ Cheezilla Double Down ដែលជាសមាជិកថ្មីស្រឡាងក្នុងគ្រួសារ Double Down ដ៏មានប្រជាប្រិយភាពរបស់ KFC នេះដែរ។ ដោយសារការយកសាច់មាន់បំពងស្រួយរូបមន្ដដើមរបស់ KFC មកជំនួសដោយនំប៉័ងប៊ឺហ្គឺរដែលធ្វើឲ្យទទួលបានរសជាតិសាច់មាន់គ្រប់ម៉ាត់។ សាច់លើសាច់បែបនេះ ត្រៀមខ្លួនញ៉ាំឆ្ងាញ់រហូតដល់លិទ្ធដៃហើយឬនៅ?

ការបង្ហាញខ្លួនរបស់សមាជិកថ្មី Double Down កាន់តែពិសេសជាងមុន! ជាមួយនឹង Mozzarella ឈីសរួមបញ្ចូលគ្នានោះគឺ Cheezilla Double Down។ ខាងលើក៏សាច់ ខាងក្រោមក៏សាច់ ខាងក្នុងសាច់ទៀត ហើយមានថែមឈីស Mozzarella ទៀត មួយប៊ឺហ្គឺនេះដឹងតែត្រូវចិត្តអ្នកចូលចិត្ត និងឈីសខ្លាំងៗជាមិនខាន។ ម្តងនេះ Double Down សុំបែប​ Cheesy ម្តងហើយណា៎ហ្វេនៗ! 

មកលើកនេះ Cheezilla Double Down ធ្វើឲ្យអតិថិជនជាប់ចិត្តខ្លាំងជាមួយនឹងរសជាតិសាច់មាន់បំពង ដែលខាំមួយម៉ាត់ណាក៏ សាច់ មួយម៉ាត់ណាក៏ស្រួយស្រឹប និង​មិនស្ងួត ចេញពីសាច់មាន់ផ្គួបផ្សំជាមួយបន្ទះឈីសទៀតកាន់តែមានឱជារសតែម្ដង។

 


Cheezilla Double Down គឺមានលក់ចាប់ពីថ្ងៃនេះតទៅហើយនៅគ្រប់សាខារបស់ KFC។ កុំឲ្យពេលវេលានេះកន្លងផុតណា៎! សម្រាប់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃឬ (Call & Collect) ខលកុម្ម៉ង់ មុនពេលទៅទទួលនៅហាង KFC ផ្ទាល់ អាចទាក់ទងទៅកាន់លេខ 023 996 000/ 070​ 896 000។ ព័ត៌មានលម្អិតផ្សេងៗ សូមចូលទៅកាន់ផេកហ្វេសប៊ុក KFC Cambodia

KFC Cambodia

អត្ថបទគួរតែអានបន្ទាប់