កាហ្វេភ្នំពេញរហូតហើយ! មកភ្លក្សកាហ្វេល្បីនៅកំពតម្ដងមើល

អ្នកណាមិនស្គាល់ Cafe Espresso Roastery ដែលជាហាងកាហ្វេដែលមានការរចនាស្អាតប្លែកជាងគេតែមួយគត់នៅចំកណ្តាលទីរួមខេត្តកំពត​។ ហាងនេះមិនត្រឹមតែមានបម្រើជូននូវកាហ្វេ និង ម្ហូបបែបអឺរ៉ុប ឆ្ងាញ់ៗនោះទេថែមទាំងមានការរៀបចំហាងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទៀតផង។

ចង់អង្គុយខាងក្នុងក៏បាន ក្រៅក៏បាន បរិយាកាសអេមទាំងពីរ! មិនត្រឹមតែប៉ុណ្ណោះ Cafe Espresso Roastery មានកន្លែងអង្គុយធំទូលាយ អមជាមួយការតុបតែងពោរពេញទៅដោយគំនិតសិល្បៈ ដែលមានការតាំងជារបស់របរចាស់ៗពីសម័យមុនជាច្រើន ដែលធ្វើអោយអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចវិលត្រឡប់ទៅអតីតកាលអ៊ីចឹង!

បើនិយាយពីបរិយាកាសនៅខាងក្រៅវិញគឺមានភាពស្ងប់ស្ងាត់ និងខ្យល់អាកាសបរិសុទ្ធអមដោយរុក្ខជាតិបៃតង ធានាថាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយតែម្តង។ កុំបារម្មណ៍ថាអត់អីញ៉ាំ! នៅហាងកាហ្វេមួយនេះ ក៏មានបម្រើជូននូវអាហារពេលព្រឹក និង ថ្ងៃត្រង់ ឆ្ងាញ់ៗជាច្រើនមុខផងដែរ។

បើមិនចង់ញ៉ាំអីច្រើនគ្រាន់តែកុម្ម៉ង់កាហ្វេមួយកែវ​ ក៏ទទួលបាននំបំពង់ខ្មែរមួយដើម​ សម្រាប់ញ៉ាំជាមួយកាហ្វេផងដែរ! ជាពិសេសនៅ Cafe Espresso Roastery ក៏មានលក់ជាកាហ្វេដែលរំលីង និងកិនហើយស្រាប់ សម្រាប់ឲ្យអ្នកទាំងអស់គ្នាទុកយកទៅឆុងនៅផ្ទះខ្លួនឯងផងដែរ។

សម្រាប់ព័ត៌មានលម្អិត អ្នកទាំងអស់គ្នាអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 092 388 736 ឬ ចូលទៅកាន់ Facebook page របស់ហាងផ្ទាល់គឺ Cafe Espresso Roastery Kampot

Cafe Espresso Roastery Kampot

អត្ថបទគួរតែអានបន្ទាប់