Burgershack៖ ប៊ឺហ្គឺល្បីពីទឹកដីខេត្តកំពត បានមកដល់ទីក្រុងភ្នំពេញហើយ!

ប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់បានទៅលេងខេត្តកំពត ភាគរយច្រើនគឺប្រាកដជាបានធ្លាប់សាកល្បង “Burgershack” ជាភោជនីយដ្ឋានដែលមានបម្រើប៊ឺហ្គឺរមានរសជាតិប្លែកៗខុសពីហាងដទៃជាមួយនឹងស្រា-ស្រាបៀរក្នុងស្រុកនេះមិនខាន។ តែក៏មិនបាច់ទៅដល់ខេត្តកំពតទើបបានញ៉ាំទៀតដែរ ព្រោះ Burgershack បានបោះទីតាំងទី 2 នៅភ្នំពេញនាពេលថ្មីៗនេះ!

ក្រុមការងារពួកយើងមានឱកាសសាកល្បងប៊ឺហ្គឺរប្រចាំហាងចំនួន 3 រសជាតិពីហាងផង ហើយក៏ចង់ណែនាំ និងចែករំលែកបទពិសោធន៍ ថាតើប៊ឺហ្គឺរទាំងនេះមានរសជាតិខុសប្លែកពីគ្នាយ៉ាងដូចម្ដេចខ្លះ!

រសជាតិពិសេសដំបូងគឺ Double Bacon Cheeseburger ដែលគ្រប់យ៉ាងគឺឌុបទាំងអស់! សាច់ឌុបនិងឈីសឌុប ថែមជាមួយសាច់បេកខិនមួយជាន់ទៀតរួចជ្រលក់ជាមួយ mustard និង mayonnaise ។ នេះមិនទាន់និយាយពីសាច់ដែលបានជ្រើសរើសគឺជាប្រភេទសាច់គោអូស្រ្តាលីរសជាតិផ្អែម មិនមានជាតិខា្លញ់ខ្លាំងពេក ហើយស្ទើរតែរលាយភ្លាមៗពេលដាក់ចូលមាត់ផង។

សម្រាប់អ្នកដែលចូលចិត្តហឹរ អាចសាកល្បង “Spicy Jalapeno Burger” ជាមួយម្ទេស Jalapeno និងម្ទេសក្រហម បង្កើតបានជារសជាតិហឹរប្លែកស្រដៀងរសជាតិម៉ិស៊ិកូដែលអ្នកធ្លាប់បានសាក។

អ្នកណាថាមិនញ៉ាំសាច់ មិនអាចទទួលទានអាហារបែប fast food ឆ្ងាញ់ៗបាន?! Burgershack ផ្តល់នូវរសជាតិគ្រប់មុខសម្រាប់អ្នករាល់គ្នា។ គ្រឿងទេសប៊ឺហ្គឺរដែលអេតមីនចូលចិត្តជាងគេគឺ “Spiced Black Bean Burger” ជាមួយសណ្តែកខ្មៅនិងគ្រឿងទេសទាំង 6 ប្រភេទ សម្រាប់ជំនួសឲ្យសាច់និងឲ្យមានសុខភាពល្អ។

រឹតតែពិសេសជាងនេះទៅទៀតគឺអ្នកទាំងអស់គ្នានឹងទទួលបានភេសជ្ជៈឥតគិតថ្លៃមួយប្រភេទរួមទាំងស្រាបៀរកាច់ភ្លាមៗដើម្បីលាងមាត់រាល់អាហារដែលឆ្ងាញ់។

ជាមួយនឹងការរចនាតុបតែងនិងគំនូរប្លែកៗតាមជញ្ជាំងរបស់ហាង​ Burgershack ក៏ជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយមិត្តភក្តិបន្ទាប់ពីការងារផងដែរ។ ដូច្នេះកុំភ្លេចមកសាកនៅ​ Burgershack ដើម្បីញ៉ាំប៊ឺហ្គឺរដែលមានរសជាតិឈ្ងុយឆ្ងាញ់​រួមជាមួយនឹងភេសជ្ជៈដែលអ្នកចូលចិត្តរួចលេងល្បែង board game នានា និងរាំតាមចង្វាក់ភ្លេងដើម្បីការកំសាន្តដ៏អស្ចារ្យ។

តម្លៃចាប់ផ្តើម៖ 3.5 ដុល្លារ

ម៉ោងបើក៖ 12 ព្រឹក - 1 យប់ (បិទរៀងរាល់ថ្ងៃច័ន្ទ)

ទំនាក់ទំនង៖ 096 355 9821

ទីតាំង៖ ផ្ទះលេខ 219 ផ្លូវ 51 កែងនឹង 302, បឹងកេងកងទី 1, រាជធានីភ្នំពេញGooglemap

Burgershack

  • #219, Corner of Street 51 & 302, Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
  • 096 355 9821

អត្ថបទគួរតែអានបន្ទាប់