Bliss Mart and Cafe៖ ម៉ាតដែលលក់គ្រឿងទេស និងផលិតផលម៉ាឡេសុីជាច្រើនមុខនៅម្ដុំទួលគោក

គ្រប់គ្នាប្រហែលជាធ្លាប់បានទៅម៉ាតជាច្រើនកន្លែងរួចមកហើយតែថ្ងៃនេះក្រុម FoodBuzz នឹងនាំអ្នកទាំងអស់គ្នាទៅកាន់ ម៉ាតមួយកន្លែងដែលមានទីតាំងនៅម្ដុំទួលគោកដែលមានឈ្មោះថា Bliss Mart ដែលផ្គត់ផ្គង់គ្រឿងទេស អាហារសម្រន់ នំផ្សេងៗជាផលិតផលរបស់ម៉ាឡេសុីសុទ្ធៗតែម្ដង។


ថ្ងៃនេះដែរ មិត្តភក្តិជនជាតិម៉ាឡេសុីរបស់ FoodBuzz នឹងនាំយើងទៅញ៉ាំអាហារម៉ាឡេសុីមួយចំនួនដែលគាត់ចូលចិត្តនិងតែងតែញ៉ាំកាលពីគាត់រស់នៅស្រុកកំណើតរបស់គាត់។

អាសាមឡាក់សា (Asam Laksa) ជាមីកញ្ចប់មួយប្រភេទដែលមានរសជាតិជូ គឺជូរដោយរសជាត់អំពិល។ ​វាជារសជាតិដែលប្លែកហើយក៏ប្រហែលជាមានតែនៅម៉ាឡេសុីដែរ ព្រោះរសជាតិនេះគឺគេធ្វើឡើងតម្រូវសំរាប់ទីផ្សារម៉ាឡេតែម្ដង។

បន្ទាប់មកគឺ មីកញ្ចប់រសជាតិការីស (Penang White Curry) មានក្លិនឈ្ងុយខ្ទិះដូង និងគ្រឿងការី មានរសជាតិផ្អែមនិងហឹរតិចៗ ដែលរសជាតិនេះភាគច្រើនពេញនិយមនៅអាស៊ី។

មីកញ្ចប់ចុងក្រោយនេះវិញគឺមានក្លិនឈ្ងុយគ្រឿងខ្លាំង រសជាតិប្រៃផ្អែមល្មម ពិតជាពិបាកពណ៌នាណាស់ថាវាឆ្ងាញ់ប៉ុណ្ណា។ អ្នកទាំងអស់គ្នាប្រហែលជាត្រូវសាកខ្លួនឯងហើយ ពិសេសតម្លៃនៅក្នុង Bliss Mart គឺពិតជាសមរម្យដែលយើងអាចទទួលយកបាន។

តោះ! បន្ទាប់ពីញ៉ាំំមីហើយ ដល់វគ្គញ៉ាំនំលាងមាត់ម្ដងមើល!

មើលដំបូង ស្មានតែនំផ្អែម ប៉ុន្តែតាមពិតគឺនំនេះមានរសជាតិបែបប្រៃៗសោះ។ នំនេះគឺនំដុត ហើយមានរសជាតិស្រដៀងនំសែនព្រះខែរសជាតិង៉ូវយីងអញ្ចីង គ្រាន់តែសម្បកនំមានលក្ខណៈស្រួយហើយស្ដើងជាង។ 

នំនេះមានរសជាតិស្រដៀងនឹងគ្រាប់សណ្ដែកខៀវដែលភាគច្រើនគេញ៉ាំជាអាហារសម្រន់។ ក្រុម FoodBuzz យើងចូលចិត្តរសជាតិនំនេះណាស់ ព្រោះរសជាតិប្រៃតិចៗ ឆ្ងាញ់ មានក្លិនឈ្ងុយៗ ញ៉ាំជក់មាត់ ដកមាត់មិនរួច!

នំនេះវិញ រូបរាងវាដូចនំពារយើងអញ្ចឹង ប៉ុន្តែរសជាតិ មិនដូចគ្នាទាំងស្រុងនោះទេ។ នំនេះមានសម្បកស្រួយៗ ហើយមានរសជាតិផ្អែមល្មម ញ៉ាំទៅល្មមឆ្ងាញ់ជាមួយសម្បកសាបតែឈ្ងុយ។ នំនេះសាកសមបំផុតសម្រាប់ញ៉ាំជាមួយតែក្ដៅៗ ល្ងាចៗឡើង។

ហើយមួយចុងក្រោយដែលពួកយើងមិនអាចបំភ្លេចបានគឺទឹកផ្លែ Blackcurrant ពីម៉ាក​ Ribena។ ភេសជ្ជៈនេះជាភេសជ្ជៈដែលពេញនិយមនៅប្រទេសម៉ាឡេសុី ដែលសឹងតែប្រជាជនម៉ាឡេសុីគ្រប់គ្នាធ្លាប់ភ្លក់ ហើយចូលចិត្តទៅហើយ។ វាមានរសជាតិជូរអែមៗ ឈ្ងុយក្លិនផ្លែ Blackcurrant តិចៗ ញ៉ាំទៅមានអារម្មណ៍ស្រស់ស្រាយតែម្ដង។

 

 

Bliss Cafe and Mart

អត្ថបទគួរតែអានបន្ទាប់