តោះ​មកប្តូររសជាតិសាកល្បង ស្រាក្រឡុកនៅផ្ទះបុរាណខ្មែរ ក្បែរផាប់ស្ត្រីតវិញម្តង

ត្រូវម៉ាច់ម៉ង! អ្នកចូលចិត្តកន្លែងស្ងប់ស្ងាត់ប្រាកដជាចូលចិត្តបារលាក់ពួននៅក្នុងផ្លូវតូចម្តុំផាប់ស្ត្រីតមួយនេះ ដែលមិនត្រឹមតែមានការតុបតែងប្លែកពីគេនោះទេ សូម្បីតែភេសជ្ជៈនៅទីនេះ ក៏មានលក្ខណៈមិនដូចកន្លែងដទៃដែរ គឺត្រូវបានច្នៃផ្សំដោយម្ចាស់ហាងផ្ទាល់ ដោយភាគច្រើនប្រើប្រាស់គ្រឿងបែបខ្មែរផ្សំជាមួយ ដែលធ្វើឲ្យរសជាតិត្រូវទាក់ចិត្ត និងផ្តល់ភាពភ្ញាក់ផ្អើលដល់គ្រប់ជាតិសាសន៍។ 

គ្រាន់តែចូលមកដល់ «អាសាណា ផ្ទះបុរាណខ្មែរ» ដែលត្រូវបានស្ញើចសរសើរ និងណែនាំដោយប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេសនោះ អ្នកនឹងមានអារម្មណ៍ថាទើបតែបានឆ្លងភពមកកាន់អតីតកាល សម្រាកលំហែនៅក្នុងផ្ទះខ្មែរ រីករាយជាមួយនឹងភេសជ្ជៈត្រជាក់ៗ អមដោយរូបភាពប្រកបដោយសិល្បៈនៅតាមជញ្ជាំងយ៉ាងទាក់ភ្នែក។ 

អង្គុយលើពូកដែលគ្របដោយការ៉ុងពណ៌សៗ អ្នកអាចជ្រើសរើសទោងយោលតិចៗនៅក្រោមផ្ទះ តុកៅអីនៅជុំវិញផ្ទះក្រោមម្លប់ឈើត្រជាក់ ឬអង្គុយនៅលើផ្ទះតែម្តងក៏បានដែរ។ មួយក្នុងចំណោមភេសជ្ជៈដែលលក់ដាច់ប្រចាំហាង គឺ Coco Russian (ស្រាលាយជាមួយខ្ទិះដូង) ដែលអ្នកញ៉ាំអាចធ្វើការចាក់លាយគ្រឿងផ្សំនីមួយៗដោយខ្លួនឯងបាន។

មួយមុខទៀត នោះ គឺមានឈ្មោះថា Pinacolada បែបផ្អែមៗឈ្ងុយៗជាមួយនឹងសាច់ដូងដាក់អមនឹងមាត់កែវ។ មួយជីបៗ ឆ្ងាញ់ជាប់ចិត្តតែម្តង!

ថ្មីៗនេះ «អាសាណា» ក៏មានបន្ថែមនូវម្ហូបខ្មែរផងដែរ ដែលពិសេសនោះ គឺមាន់ដុតក្នុងផើង និងឈុតបុកមាន់ ផ្ទាប់ជាមួយនឹងបន្លែស្រស់ៗ។ 

មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចចូលរៀនថ្នាក់ធ្វើCocktails (15$/ម្នាក់) នៅទីនោះផ្ទាល់ក៏បាន ដោយគ្រាន់តែធ្វើការចុះឈ្មោះជាមុន។

ផ្ទះបុរាណខ្មែរ អាសាណា - Asana Bar, The Old Wooden House

អត្ថបទគួរតែអានបន្ទាប់