AH FATT WANTON MEE៖ ហាងម្ហូបម៉ាឡេសុីកាត់ចិនមួយកន្លែងនៅក្នុងកោះពេជ្រដែលគ្រប់គ្នាគួរតែសាក!

គ្រប់គ្នាប្រហែលជាធ្លាប់បានដឹងហើយថាប្រទេសម៉ាឡេស៊ីជាប្រទេសដែលចម្រុះជាតិសាសន៍ ទើបប្រទេសនេះសំបូរទៅដោយអាហារដែលមានលក្ខណផ្សេងៗគ្នាជាច្រើន។​ ហើយថ្ងៃនេះ អ្វីដែលកាន់តែពិសេស មិត្តភកិ្ត ជនជាតិម៉ាឡេរបស់ FoodBuzz នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់អាហារម៉ាឡេស៊ីមួយបែបទៀត គឺអាហារម៉ាឡេស៊ីកាត់ចិន។

ភោជនីយដ្ឋានម៉ាឡេស៊ីកាត់ចិននេះមានឈ្មោះថា មីគាវអាហ្វាក់ (Ah Fatt Wanton Mee) ដែលមានទីតាំងនៅក្នុងកោះពេជ្រ។​ នៅក្នុងភោជនីយដ្ឋាននេះមានបម្រើអាហារជាង300មុខផ្សេងៗគ្នា ហើយម្ចាស់ហាងគឺជាចុងភៅផ្ទាល់តែម្ដង។ 

ថ្ងៃនេះ FoodBuzz នឹងនាំអ្នករាល់គ្នាទៅភ្លក់អាហារ4មុខ ដែលជាការណែនាំផ្ទាល់ពីមិត្តភកិ្តម៉ាឡេស៊ីរបស់យើងផ្ទាល់។

ទីមួយគឺមីហុ៊នគាវ (Mee Hoon Kueh) ដោយសសៃរមីនេះគឺត្រូវបានធ្វើថ្មីៗដោយផ្ទាល់ជារៀងរាល់ថ្ងៃ ពិសេសមីហុ៊នគាវនេះយើងមានពីរជម្រើស គ្រប់គ្នាចង់ញ៉ាំគោកក៏បាន ឬញ៉ាំជាបែបស៊ុបក៏បាន។

ទីពីរគឺ ឆៃតូគាវ (Cai Tou Kueh) ហើយត្រូវបានជនជាតិម៉ាឡេស៊ីប៉ែកខាងជើងហៅថា ឆាខ្វាយកាក (Char kway Kak)។ ចំពោះអាហារមួយចាននេះក៏មានពីររសជាតិសម្រាប់អ្នកជ្រើសរើសផងដែរ។​​ មួយចានខាងឆ្វេងមានរសជាតិប្រៃល្មម ប្រៃឡមៗ ចំណែកឯមួយចានខាងស្នាំវិញមានរសជាតិផ្អែមជាង តែនិយាយសរុមឆ្ងាញ់មួយបែបម្នាក់។

ទីបីនេះគឺ វ៉ាត់តាន់ហរ (Wat Tan Hor)​ ដែលជាប្រភេទមីឆាមួយប្រភេទដែលមានរសជាតិស្រាលតែមានជាតិពីគ្រឿងផ្សំនិងការចម្អិន ឆ្ងាញ់បែបសុខភាព ញ៉ាំហើយមានអារម្មណ៏ល្អ។

ក្រោយគេតែមិនមែនអន់ជាងគេទេ ទីបួននេះគឺ អាហ្វាត់វ៉ាន់តាន់មី ដែលមានសាច់ជ្រូកបំពង ទន់ខាងក្នុង ស្រួយខាងក្រៅ ដាក់មួយម៉ាត់ ចាប់មាត់អ្នកភ្លក់ជាប់តែម្ដង។​

ក្រុម FoodBuzz យើងសុំផ្ដាំមួយទៀតណា​​​​ មកដល់ភោជនីយដ្ឋាននេះហើយកុំភ្លេចសាកទឹកសណ្ដែកចាហួយខ្មៅបន្ទាប់ពីញ៉ាំអាហាររួច ដឹងតែឆ្ងាញ់ជាប់ចិត្តតែម្ដង។​ 

Ah Fatt Wanton Mee

អត្ថបទគួរតែអានបន្ទាប់