អត់សាកម៉េចបានមុខម្ហូបនិងភេសជ្ជៈថ្មីៗនៅ NX BAKEHOUSE!

NX BAKEHOUSE ជាហាងដែលមានទីធ្លាទាំងខាងក្រៅ និងខាងក្នុងដែលមានបំពាក់ម៉ាស៊ីនត្រជាក់ ជាជម្រើសតាមចំណូលអារម្មណ៍។ ខាងក្នុងហាងមានការរចនាស្អាតនិងទូលាយដោយសារការតុបតែងបែបពណ៌ស និងមានជញ្ជាំងជាកញ្ចក់ទាំងអស់ធ្វើឲ្យមើលទៅឃើញបរិយាកាសខាងក្រៅ។ ហាងនេះប្រើប្រាស់តុម៉ាបពណ៌សលាយប្រផេះ និងដេគ័រដោយភាពទាន់សម័យ។ 

ក្រុម FoodBuzz របស់ពួកយើងត្រូវបានស្វាគមន៍ដោយក្លិនប្រហើរឈ្ងុយរបស់ទឹកជ្រលក់ប៉េងប៉ោះនៃ Spaghetti និងក្លិនឈ្ងុយរបស់គ្រឿងសមុទ្រ គ្រាន់តែស្រង់ក្លិនក៏ដឹងថាជា Seafood Spaghetti ដែរ! 

Birdy Croissant គឺរៀបចំឡើងដោយដាក់នំ Croissant កាត់ជាពីរដោយដាក់សាច់មាន់បំពងស្រួយៗ អមជាមួយទឹកជ្រលក់ Hollandaise ដ៏ឈ្ងុយឆ្ងាញ់រួមជាមួយសាឡាដបែបអង់គ្លេស Coleslaw ។ 

ញ៉ាំ Birdy Croissant ហើយ បើបានភេសជ្ជៈ Mango Sparkling ដែលមានជាតិជូរអែមៗ ទៀតកាន់តែអេម។ បើអ្នកចង់ញ៉ាំបែបកាហ្វេតែមិនចូលចិត្តកាហ្វេខ្លាំង អ្នកគួរជ្រើសរើស Blue Espresso ព្រោះភេសជ្ជៈនេះមានរសជាតិឈ្ងុយទឹកដោះគោនិងតែមេអំបៅ តែនៅតែមានក្លិនប្រហើរកាហ្វេដដែល។ 

ទន្ទឹមនឹងមុខម្ហូបជាច្រើន NX BAKEHOUSE ក៏មានលក់នំខេក និងនំប៉័ងបែបអឺរ៉ុបដូចជា Croissant, Danish, Puff Pastry ដែលគ្មានសារធាតុរក្សាទុក និងដុតថ្មីៗជារៀងរាល់ថ្ងៃ។

សម្រាប់ព័ត៌មានលំអិត និងប្រម៉ូសិនផ្សេងៗ សូមចូលទៅកាន់៖

 

NX BAKEHOUSE

អត្ថបទគួរតែអានបន្ទាប់