ដាក់តិចកាត់ស្រេ្តស! តោះរៀនធ្វើ 7UP Jungle Juice ទុកញ៉ាំនៅផ្ទះល្ងាចៗឡើង

ចង់ទៅក្រៅអង្គុយលេងហើយញុាំស្រាក្រឡុកត្រជាក់ៗ​ ប៉ុន្តែខ្លាចកូវីតមែនទេ?​ អ្នកណាថាទាល់តែចេញក្រៅទើបញុាំស្រាក្រឡុកបាន? ចឹងតោះ!​ ថ្ងៃនេះចាំ FoodBuzz ចែករំលែករូបមន្តសម្រាប់ធ្វើស្រាក្រឡុកដែលមានឈ្មោះថា​​ 7UP Jungle Juice​ ដែលអ្នកអាចសាកល្បងធ្វើបាននៅផ្ទះណ៎ា!

#គ្រឿងផ្សំ

១. 7UP

២. ក្រូចឆ្មារលឿង (Lemon)

៣. ផ្លែក្រូច (Grapefruit)

៤. ផ្លែស្ត្របឺរី

៥. ទឹកក្រូចស្រស់

៦. ទឹកផ្លែ Cranberry ស្រស់

៧. Fruit punch

៨. Rum

៩.​​ Vodka

#វិធីធ្វើ

១. ចិតផ្លែឈើទាំងអស់ (ផ្លែក្រូច, ផ្លែក្រូចឆ្មារលឿង,  ផ្លែស្ត្របឺរី) ជាចំណិតស្ដើងៗល្មម

២. ដាក់ផ្លែឈើដែលចិតហើយចូលក្នុងកែវមួយ

៣​​​​​. ចាក់ទឹកផ្លែឈើទាំង៣មុខចូល​ (ទឹកក្រូចស្រស់  ទឹកផ្លែ Cranberry ស្រស់ និង Fruit punch)

៤. ចាក់ Rum និង Vodka​ ចំនួនមួយមុខមួយកែវតូចចូល

៥. ដាក់ទឹកកកចូល

៦. ចាក់ 7UP ចំនួនកន្លះកំបុ៉ង ឬមួយកំបុ៉ងចូល

៧. កូរវាឲ្យសប់ រួចជាការស្រេច៕

អត្ថបទគួរតែអានបន្ទាប់