ឃ្លានស៊ូស៊ីមែន? តស់! មកសាកស៊ូស៊ីក្នងតម្លៃសមរម្យនៅហាងជប៉ុនទាំង 7 នេះ!

ប៉ុន្មានថ្ងៃនេះដូចឃ្លានម្ហូបបែបជប៉ុនណាស់! ជាពិសេសស៊ូស៊ីសាច់ទន់ៗ ស្រស់ៗ គ្រាន់តែនឹកឃើញក៏កូរពោះដែរ​ យាយមែន! អានឃ្លានហើយដែរមែន? ឃ្លានចំពេលល្អណាស់ ព្រោះឥឡូវ ក្រុមការងារ Foodbuzz ចង់ណែនាំភោជនីយដ្ឋានចំនួន 5 ដែលមានស៊ូស៊ីទំនងៗគួរឲ្យចង់សាកក្នុងតម្លៃសមរម្យ!

#1.Genki Sushi

ចូលចិត្តបរិយាកាសបែបសប្បាយៗ លឿនៗ និង មិនចាំបាច់ត្រូវការបុគ្គលិកមកទទួលការកុម្ម៉ង់មែន?  អ្នកទាំងអស់គ្នាអាចមកភ្លក់ស៊ូស៊ីនៅហាង Genki Sushi បាន! ខាងហាងនឹងឲ្យ Ipad មួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាកម្ម៉ង់ម្ហូប ហើយនៅពេលដែលម្ហូបឆ្អិនរួចរាល់​ អ្នកទាំងអស់គ្នានឹងឃើញកូនរថភ្លើងជ័រដឹកម្ហូបអ្នកទាំងអស់គ្នាមកហើយ! មុខម្ហូបនៅទីនេះមានច្រើនជម្រើសណាស់ ហើយតម្លៃសមរម្យទៀត។

លេខទំនាក់ទំនង៖ 023 901 545/069 310 310

ទីតាំង៖ 📍 #18, St.310,BKK I,Phnom Penh

📍 Aeon Mall Sen Sok City

📍 Fun Mall TK

#2.Oyakata Japanese Restaurant 

ហាង Oyakata មានបរិវេណរាងតូចបន្តិច តែបរិយាកាសក្នុងហាង ទាំងការតុបតែង ទាំងមុខម្ហូប និង សេវាកម្មគឺបែបជប៉ុនបស់គេម៉ង។ ស៊ូស៊ីរបស់ហាងគឺធ្វើភ្លាមៗ ស្រស់ៗ ដាក់មួយម៉ាត់គឺទន់រលាយក្នុងមាត់តែម្តង។ មិនតែប៉ុណ្ណោះ Oyakata ក៏មានជាប្រភេទម្ហូបឆ្អិនជាច្រើនដូចជាប្រភេទស៊ុបជប៉ុន និងសាច់អាំងជប៉ុន សម្រាប់ឲ្យអ្នកជ្រើសរើស។ ដូចនេះហើយបើអ្នកទាំងអស់គ្នាមានគម្រោងចង់ទៅញ៉ាំអី កុំភ្លេចខលកក់កន្លែងមុនណា៎! 

លេខទំនាក់ទំនង៖ 078 423 311

ទីតាំង៖ 📍 St.57, No54, BKK1, Phnom Penh

#3. Sushi Honda

ហាង Sushi Honda បានបើករាងយូរគួរសមដែរ ហើយភ្ញៀវប្រចាំហាងទាំងខ្មែរ ទាំងបរទេស គឹនិយមទៅពិសារស៊ូស៊ីជាអាហារថ្ងៃត្រង់នៅទីនោះ។ ការរៀបចំក្នុងហាងធំទូលាយល្អ បរិយាកាសបែបជប៉ុនៗ ហើយស៊ូស៊ីនៅទីនេះមានច្រើនជម្រើសក្នុងតម្លៃគួរសមទៀត។​ មីជប៉ុនបែប Udon/Soba នៅទីនេះក៏មិនគួរឲ្យខកបំណងដែរ!

លេខទំនាក់ទំនង៖ 085 939 706

ទីតាំង៖📍 24 Road 57, BKK 1, Chamkarmon, Phnom Penh

#4. Sushi Chef

ហាង Sushi Chef ក៏ទទួលបានការគាំទ្រច្រើនដែរ ជាពិសេសពីភ្ញៀវបរទេសដែលភាគច្រើនពួកគាត់សរសើរថាស៊ូស៊ីនៅទីនេះស្រស់បស់គេហើយមានច្រើនជម្រើស ច្រើនទំហំទៀត។ ការរៀបចំស៊ូស៊ីវិញគឺគួរឲ្យចាប់អារម្មណ៍មែនទែន មានជាចានឈើជប៉ុន ហើយចានជាទូកឈើទៀត! លើសពីនេះអ្នកទាំងអស់គ្នាអាចកុម្ម៉ង់សម្រាប់កម្មវិធីផ្សេងៗបានដែរ។

លេខទំនាក់ទំនង៖ 010 913 913/012 68 60 50

ទីតាំង៖ 📍 Sushi Chef Bkk -Boeng Keng Korng 1. 

លេខទំនាក់ទំនង៖ 087 913 913/ 017 335 387

ទីតាំង៖ #18Eo, st 337(ហៅផ្លូវបុរី សាន់វ៉េ) ,នៅជិតផ្លូវ​  528​.

លេខទំនាក់ទំនង៖ 086 913 913/ 017 335 387

ទីតាំង៖ Boeng Kok in Khalandale mall 

#5. Kyoka Sushi

ហាង Kyoka Sushi មានទីធ្លាទូលាយ មានអនាម័យស្អាតល្អ។ សម្រាប់ម្ហូបនៅទីនេះ មិនត្រឹមតែមានស៊ូសុីទេ តែមានជាស៊ុបសាប៊ូ សាប៊ូ បែបជប៉ុនថែមទៀត។ មេឃចុះត្រជាក់ចឹង បេីបានហុតទឹកស៊ុបក្តៅៗ ហេីយញុំាស៊ូសុីស្រស់ៗ មិនដឹងថាអែមប៉ុនណាទេ។ ចឹងពេលចូលលេងផ្សារទំនេីប Eden Garden កុំភ្លេចមកសាកស៊ូសុីនៅ Kyoka Sushi ណ៎ា! 

#6. Sushi Box 

ឃ្លានស៊ូសុី តែអត់ចង់ចេញក្រៅមែនទេ? កម្មង់ស៊ូសុីពី Sushi Box មកដល់ផ្ទះភ្លាមៗ។ ដោយសារ នៅហាង Sushi Box មិនមានកន្លែងអង្គុយទេ ហាងបញ្ជាក់ជូនភ្ញៀវទាំងអស់ថា អាចមកខ្ចប់នៅហាងក៏បាន អាចទេកម្មង់ពីហាងផ្ទាល់ក៏បាន ហេីយអាចកម្មង់តាមសេវាកម្មដឹកម្ហូបក៏បាន។ សំខាន់ស៊ូសុីតម្លៃសមរម្យ ហេីយមានមីនុយប្លែកៗទៀត ដូចភីហ្សាស៊ូសុីចឹង ដែលគេយកបាយស៊ូសុីមកជំនួសស្រទាប់ភីហ្សាវិញ។ 

#7. Sushi Tei 

អ្នកណាមិនស្គាល់ Sushi Tei ដែលជាហាងស៊ូសុីដ៏និយមមួយនៅទីក្រុងភ្នំពេញ។ Sushi Tei ទទួលបានការគាំទ្រជាច្រេីនដោយសាររសជាតិម្ហូបគឺសាកសមទាំងចាស់ ទាំងក្មេង។ ស៊ូសុីហាង គឺធ្វេីថ្មីរាល់ថ្ងៃ ហេីយមានជាឈុតពិសេសៗ សម្រាប់អ្នកដែលគាត់ចង់សាករសជាតិច្រេីន។ សំខាន់នោះគឺ ហាងមានគ្រឿងសមុទ្រប្លែកៗ ចឹងស៊ូសុីនៅទីនេះគឺមានជម្រេីសច្រេីន មិនសូវនិយមមាននៅកន្លែងផ្សេងៗ។ 

អត្ថបទគួរតែអានបន្ទាប់