Empty Image

ម៉ាដាមនំ - Madam Nom

  • $ - $$
  • Bakery

Bio

ផ្តើមចេញពីស្ថាបនិកដែលជាមនុស្សស្រីចូលចិត្តញាំបង្អែមជារឿយៗ ប៉ុន្តែមានការព្រួយបារម្ភជាខ្លាំងពីបញ្ហាសុខភាព ធ្វើឲ្យគាត់មិនអាចញាំច្រើនតាមចំណង់ចំណូលចិត្ត ហើយពិបាកក្នុងការស្វែងរកកន្លែងដែលផ្តល់បានទាំងគុណភាព អនាម័យ និងរសជាតិឆ្ងាញ់ ។ ស្របពេលជាមួយគ្នានោះ ប្រជាជនកម្ពុជាភាគច្រើនចូលចិត្តពិសារបង្អែមតាំងតែពីដូនតាមក ហើយពួកគេក៏មានការព្រួយបារម្ភពីបញ្ហាសុខភាពផងដែរ ទើបស្ថាបនិករបស់ពួកយើងបង្កើតស្លាកយីហោម៉ាក MADAM NOM ឡើងដោយបានអភិវឌ្ឍខ្លួនឲ្យក្លាយជាយីហោបង្អែមនំទីមួយ ដែលផ្តោតសំខាន់ទៅលើអនាម័យ និងសុខភាពរបស់អ្នកបរិភោគជាចំបង ព្រមទាំងមានរសជាតិច្រើនបែបប្រកបដោយឱជារសឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។ លើសពីនេះទៅទៀត MADAM NOM បានសម្រិតសម្រាំងជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ថ្មីៗ ស្រស់ៗ មានពណ៌ចម្រុះដែលចម្រាញ់ចេញពីផ្កាធម្មជាតិ មិនមានប្រើប្រាស់សារធាតុគីមីដើម្បីរក្សាគុណភាព ហើយប្រើប្រាស់ស្ករដែលមានកាឡូរីទាប។ ប្រសិនបើលោកអ្នកពិសារជាមួយទឹកតែសុខភាពទៀតនោះ កាន់តែធ្វើឲ្យឱជារសរបស់បង្អែមនំឆ្ងាញ់មួយកម្រិតថែមទៀត ជាពិសេសគឺអាចកាត់បន្ថយជាតិខ្លាញ់ និងជាតិកាល់ឡូរី ដែលអាចធ្វើឲ្យលោកអ្នកទទួលទានបានតាមចំណង់ចំណូលចិត្ត ដោយអស់ក្តីបារម្ភពីបញ្ហាសុខភាព។

Food Review