ទៅដល់ទួលទំពូងហើយ អត់ទៅញ៉ាំនៅកន្លែងឆ្ងាញ់ៗ ល្បីៗ ទាំង៥នេះម៉េចបាន!
គ្រាន់តែឮ ទួលទំពូង ម្នាក់ៗប្រាកដជាគិតដល់របស់ញ៉ាំតែម្ដង ព្រោះម្ដុំនេះជាតំបន់សម្បូរលក់របស់ញ៉ាំឆ្ងាញ់ៗច្រើន ហើយតម្លៃសមរម្យទៀត! អ៊ីចឹងថ្ងៃនេះចាំក្រុម FoodBuzz យើងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងញ៉ាំរបស់ឆ្ងាញ់ៗនៅម្ដុំទួលទំពូងណា! ដឹងតែមិនខកចិត្តទេ!
១. ប្រហិតចៀនទួលទំពូង
កន្លែងនេះដឹងតែត្រូវចិត្តអ្នកចូលចិត្តញ៉ាំប្រហិតតែម្ដង ព្រោះមានលក់ប្រហិតចៀនជាច្រើនប្រភេទដែលជ្រលក់ជាមួយទឹកសៀងហឹរក៏បាន អត់ហឹរក៏បានតាមបេះដូង។ ក្រៅពីប្រហិត កន្លែងនេះក៏មានលក់ពងទាកូន និងពងគ្រួចស្ងោរ ស្រស់ៗ ញ៉ាំជាមួយទឹកត្រីបុកឬអំបិលម្រេច ដាក់ជីតិចៗ ឆ្ងាញ់ជាប់ចិត្ត!
- ទីតាំង៖ ផ្សារទួលទំពូង ចំហៀងផ្លូវ155
- ផែនទី៖ https://goo.gl/maps/KNoq2X7JEmYqNSB7A
- លេខទំនាក់ទំនង៖ 086 462 232
២. គុយទាវកាត់កួងចូវ
ហាងនេះមានបម្រើម្ហូបចិនជាច្រើនមុខដែលធ្វើខ្លួនឯងតាំងពីដើមដល់ចប់ដោយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់ ហើយចម្អិនដោយយកចិត្តទុកដាក់និងមានជំនាញ។ ម្ហូបប្រចាំហាងនេះគឺគុយទាវកាត់ដែលធ្វើថ្មីៗ ភ្លាមៗបន្ទាប់ពីកុម្ម៉ុង់។ ក្រៅពីគុយទាវកាត់ ហាងនេះក៏មានលក់គាវ ហាកាវ នំប៉ាវ និងម្ហូបចិនជាច្រើនមុខទៀត។
- ទីតាំង៖ #201 ផ្លូវ155 ផ្សារទួលទំពូង ភ្នំពេញ
- ផែនទី៖ https://goo.gl/maps/2fqeprwySqKLMP6R7
- លេខទូរស័ព្ទ៖ 093 630 133 / 092 213 806
៣. ខ្ចៅស្រីភ្លោះ
កន្លែងនេះដឹងតែត្រូវចិត្តអ្នកចូលចិត្តអាហារតាមផ្លូវម៉ាច់តែម្ដង! ក្រៅពីខ្យងខ្ចៅដែលជាមុខម្ហូបប្រចាំហាងហើយ កន្លែងនេះក៏មានលក់ពងមាន់អាំង ពងទាកូន ស្លាបមាន់អាំង ក្ដាមអាំង កង្កែបបំពង និងមុខម្ហូបជាច្រើនមុខទៀត សុទ្ធតែឆ្ងាញ់ៗ ញ៉ាំហើយចង់ញ៉ាំទៀត!
- ទីតាំង៖ #27b ផ្លូវ135 ទួលទំពូង ភ្នំពេញ
- ផែនទី៖ https://goo.gl/maps/MDSPmMCpqnUUvkgH6
- លេខទូរស័ព្ទ៖ 070 556 779
៤. បបរផ្សារទួលទំពូង
មានទីតាំងនៅខាងលិចផ្សារ បបរនេះក៏ទទួលបានការគាំទ្រច្រើនមិនចាញ់កន្លែងដទៃទេ។ មានជម្រើសសាច់ជាច្រើនដូចជា សាច់មាន់ សាច់ត្រី និងគ្រឿងក្នុង ដែលអ្នកញ៉ាំអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។ បបរក្ដៅៗមួយចានរសជាតិឆ្ងាញ់នេះនឹងផ្ដល់ភាពកក់ក្ដៅភ្លាមៗតែម្ដង ជាពិសេសរដូវភ្លៀងដូចឥឡូវនេះអញ្ចឹង!
- ទីតាំង៖ ខាងលិចផ្សារទួលទំពូង
- ផែនទី៖ https://goo.gl/maps/m6GUy3g8DrNyQytY9
៥. ពៅពីន ផ្លែអាយពេលរាត្រី
បន្ទាប់ពីគ្រឿងប្រៃៗខាងលើហើយ កុំភ្លេចមកទិញនំខ្មែរនៅកន្លែងនេះទុកញ៉ាំលាងមាត់ផង! មានលក់នំខ្មែរឆ្ងាញ់ៗចំនួន ២០ មុខដែលធ្វើមកពីរូបមន្តគ្រួសារម្ចាស់ហាងផ្ទាល់។ នំនៅកន្លែងនេះឆ្ងាញ់រហូតទទួលបានការគាំទ្រជាច្រើន ហើយលក់ដាច់អស់ ១៧០០ ប្រអប់ឯណោះក្នុងមួយថ្ងៃ!
- ទីតាំង៖ ផ្សារទួលទំពូង
- ផែនទី៖ https://goo.gl/maps/MT5U16YXVZRWGwqK8
- លេខទូរស័ព្ទ៖ 092 656 120