Wok King
- St. 51 (Pasteur Rue), next to Corner St. 302, Beoung Keng Kang 1, Phnom Penh
- 077 666 937
Wok King បានបើកដំណើរការសាកល្បងនៅទីតាំងដំបូងរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានទីតាំងនៅក្នុងតំបន់ដ៏ល្អចំកណ្តាលទីក្រុងភ្នំពេញគឺស្ថិតនៅលើផ្លូវលេខ ៥១ (ប៉ាស្ទ័រ) ជាប់កែងផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាការពិតណាស់ភោជនីយដ្ឋានបែបចិននេះគឺស្ថិតនៅក្នុងសម្ព័ន្ធរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាគឺ TH F&B Co.,Ltd ដែលមានកេរ្តិ៍ឈោ្មះល្បីល្បាញជាច្រើនឆ្នាំនិងមានភោជនីយដ្ឋានប្រេនល្បីៗចំនួន៧យីហោរួចមកហើយ។
យោងតាមប្រសាសន៍របស់លោក ម៉ឹង ប៊ុនឡុង ប្រធានប្រតិបត្តិការប្រចាំហាង Wok King បានបញ្ជាក់ឲ្យដឹងថា “គោលបំណងធំដែលម្ចាស់ក្រុមហ៊ុនសម្រេចបើកដំណើរការភោជនីយដ្ឋាន Wok King នេះឡើងគឺដើម្បីផ្ដល់ជូន អតិថិជនគ្រប់រូបនូវបទពិសោធន៍ថ្មីជាមួយនឹងរសជាតិដើមបែបប្រទេសចិនដែលមានមុខម្ហូបជាច្រើនមុខ ហើយសុទ្ធតែមានរសជាតិប្លែកឆ្ងាញ់អនាម័យខ្ពស់និងផ្តល់ជូននូវសេវាកម្មដ៏រហ័សទាន់ចិត្តដែលស្របជាមួយពាក្យស្លោកប្រចាំហាងគឺ Serving Hot, Delicious Authentic Chinese Taste” មានន័យថា ភោជនីយដ្ឋាននឹងបម្រើអតិថិជននូវម្ហូបអាហារដែលមានរសជាតិដើមបែបចិនចំអិនថ្មីៗ ក្តៅៗឆ្ងាញ់ជាប់ចិត្ត។ មិនតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា “ភោជនីយដ្ឋាន Wok King មិនត្រឹមតែផ្តល់ជូននូវអាហារដ៏មានរសជាតិតែម៉្យាងនោះទេ Wok King ក៏មានបេសកកម្មពិសេសផ្តល់ជូននូវរសជាតិអាហារដែលឈ្ងុយឆ្ងាញ់និងតម្លៃសមរម្យអាចទទួលយកបាន និងធ្វើឲ្យការរស់នៅរបស់អតិថិជនកាន់តែមានភាពងាយស្រួល”។ គួរបញ្ជាក់ផងដែរថាមុខម្ហូបប្រចាំហាង Wok King ផ្ទាល់មានដូចជា៖ បាយឆា, មីឆា, ឆាឆ្អឹងជំនីជូអែម ក៏ដូចជាគាវ, ចាយ៉, នំប៉ាវយ៉ាងសម្បូរបែប។
ក្នុងឱកាសបើកដំណើរការរបស់ Wok King ទីតាំងដំបូងរបស់ខ្លួនយើងសង្កេតឃើញថាមានការផ្តល់ជូនពិសេសៗដូចជា៖
តោះកុំភ្លេចចូលរួមសាកល្បងនូវរសជាតិថ្មីស្រឡាងពី Wok King ក៏ដូចជាទទួលបាននូវប្រូម៉ូសិនពិសេសៗជាច្រើនផងដែរ។ សម្រាប់ពត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននិងការផ្តល់ជូនពិសេសផ្សេងៗទៀត លោកអ្នកអាចតាមដានតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Wok King Cambodia ។
ជួបគ្នានៅ Wok King ទាំងអស់គ្នាណា៎!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.