មកស្គាល់ហាងមាន់បំពងកូរ៉េមួយទៀត ធានាថាមិនខុសពីក្នុងរឿងកូរ៉េ
អ្នកធ្លាប់មើលរឿងកូរ៉េដែរឬទេ? យើងជឿថាអ្នកណាៗក៏ធ្លាប់មើលដែរ។ នៅក្នុងរឿងណាក៏ដោយ ក៏មានវគ្គ និងកន្លែងដែលតួអង្គស្អាតៗទាំងនោះញ៉ាំមាន់បំពងដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េដែរ។

VONs Chicken គឺជាហាងលក់មាន់បំពងកូរ៉េធានារសជាតិពិតៗដូចនៅកូរ៉េអញ្ចឹង។ នៅទីនេះមានមាន់បំពងច្រើនរសជាតិពីមាន់បំពងធម្មតាទៅមាន់បំពងប្រឡាក់ហឹរ។
សម្រាប់ជនជាតិកូរ៉េ របស់ដែលញ៉ាំជាមួយមាន់បំពងឆ្ងាញ់បំផុតគឺស្រាបៀរហ្នឹងឯង។ ពីរមុខនេះរួមបញ្ចូលគ្នាគឺថាអត់ទាស់ហ្មង។ ចាំអត់តួស្រី Cheon Song Yi ក៏ធ្លាប់និយាយអញ្ចឹងដែរ។
ទីតាំង៖ ផ្លូវលេខ 1928 ឧកញ៉ាម៉ុងឫទ្ធី (នៅជិតបុរីជីបម៉ុង និងDance Bakery) | Googlemap
តម្លៃ៖ 7$ - 22$
ទូរស័ព្ទ៖ 017 825 382
ម៉ោងធ្វើការ៖ 10:00am – 10:00pm
