ផ្សារទំនើប U-Mall កន្លែងថ្មីសម្រាប់ដើរលេងចុងសប្ដាហ៍!

អ្នកទាំងគ្នាមានដឹងអត់ថាមាន​ផ្សារ​ទំនើបចិនមួយ​ដ៏​ធំ​​ដែល​ទើប​តែបើក​ថ្មីៗ​នេះទេ​ដែលមាន​ទីតាំង​នៅទល់មុខ​ស្ថានទូត​សហព័ន្ធ​រុស្ស៊ី និងនៅជិតផ្សារទំនើបអ៊ីអន ភ្នំពេញ។ 

នៅខាងក្នុងវិញការតុបតែងមានលក្ខណៈប្លែកខុសពីផ្សារទំនើបផេ្សងៗទៀត បែបទាន់សម័យត្រូវម៉ាចសម្រាប់យុវវ័យក្នុងពេលបច្ចុប្បន្ន រួមទាំងមានកន្លែងស្អាតៗសម្រាប់ថតរូបទុកជាអនុស្សោវរីយទៀតផង។ កន្លែងដែលកំពុងផ្ទុះល្បីល្បាញខ្លាំងគឺ ជណ្ដើរជើងនៅក្នុងផ្សារជាប្លង់ដែលថតរូបស្អាតជាងគេ។ 

នៅ U Mall មានរហូតដល់ទៅ ៥​ ជាន់ ដែលមានប្រមូលផ្ដុំដោយយីហោហាងភោជនីយដ្ឋានដល់ទៅជាង ៥០ ដោយរួមមាន Mala Time, BZZ Claypot, T-Toys, THAIHEE, Seeds Bakery and Restaurant, TANYU, Pennhut, Sugar drinks & snack, CUPBOP, Mango’s - Tea & Kitchen Co., MIXUE និងហាងផ្សេងៗជាច្រើនព្រមទាំងហាងលក់សម្ភារៈជាច្រើនទៀត។ នៅទីនោះមិនខ្វះកន្លែងញុំាអីទេ ភាគច្រើននោះសម្បូរហាងម្ហូបបែបចិនដូច សាច់អាំងបែបចិន ហតផតជាដើម។​ មិនតែប៉ុណ្ណោះហាងហតផតដែលល្បីល្បាញមួយមាននៅជុំវិញពិភពលោក នឹងបើកនៅក្នុងប្រទេសកម្ពុជាឆាប់ៗនេះ ដែលមាននៅក្នុងផ្សារទំនើប U Mall តែម្ដង​គឺ Haidilao។ 

មិនមែនមានតែភោជនីយដ្ឋានសម្រាប់ញុំាឲ្យឆ្អែតពោះទេ ក៏មានទាំងកន្លែងលេងហ្គេម ចាប់កូនតុកូតាខ្ចូតៗជាច្រើនដែរ បើបានទៅទីនោះហើយធានាថាដឹងតែអស់លុយច្រើនម៉ង។ 

ទីតាំង៖ https://maps.app.goo.gl/uvTKECfePUZ2YTK57​​ 
ព័ត៌មាន៖ https://www.facebook.com/umallpp/​​​ 

What to read next