កាហ្វេសម្រាម - Trash Café
- Kirirom National Park, Kampong Speu Province
- 069 473 302
អ្នកចុចចូលអត្ថបទនេះប្រាកដជាចូលចិត្តញ៉ាំកាហ្វេហើយមែនអត់? ហើយក៏ចង់ជួយសង្គមរួមទាំងបរិស្ថានផងដែរ ត្រូវអត់? ដូច្នេះថ្ងៃនេះពួកយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងកាហ្វេមួយកន្លែងនៅ គិរីរម្យ កំពង់ស្ពឺ ប្រហែល ១២១ គីឡូម៉ែត្រ ពី ភ្នំពេញយើងតា៎ស។
កាហ្វេសម្រាម គឺជាហាងកាហ្វេ ដែលផ្តើមគំនិតចេញពីបង អ៊ុក វណ្ណឌី ដែលអ្នកទាំងអស់គ្នាភាគច្រើនស្គាល់គាត់ ជាអ្នកចម្បាំងសម្រាម ក៏ដូចជា ម្ចាស់សាលាដូងផងដែរ។
គាត់បានបង្កើតហាងកាហ្វេ មួយឈ្មោះកាហ្វេសម្រាម តាំងពី ថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០១៨ មកម៉្លេះ ដោយមានការជួយជាថវិការសម្រាប់បើកហាងកាហ្វេមួយនេះ ពីសំណាកមនុស្ស ៥៧ នាក់ផ្សេងទៀតដែលអាចធ្វើអោយហាងកាហ្វេមួយនេះដំំំំំណើរការមកទល់សព្វថ្ងៃ។
នៅទីនេះមានលក់កាហ្វេឈ្ងុយឆ្ងាញ់ និង ភេសជ្ជៈ ផ្សេងៗជាច្រើនទៀត ដែលមានតម្លៃសមរម្យជាពិសេសជាមួយនឹងការតុបតែងហាងរបស់គាត់ពីសំបកដបស្រាបៀរ សំបកដបទឹកសុទ្ធ កំប៉ុងភេសជ្ជផ្សេងៗ កង់ឡាន ធុងហ្គាសចាស់ៗ និង កាកសំណល់មួយចំនួនដើម្បីយកមកកែច្នៃនិងតុបតែងលម្អរធ្វើអោយទីតាំងហាងកាន់តែស្រស់ស្អាតនិងបានផ្តល់ជាទីតាំងសម្រាប់ថតរូបស្អាតៗដល់ភ្ញៀវជាតិ និង អន្តរជាតិក៏ដូចជាស្រូបយកខ្យល់អាកាស់ស្រស់ស្រាយជាពិសេសរាល់ការញាំកាហ្វេរបស់អ្នកវាក៏ជាចំណែកក្នុងការជួយសង្គម និងបរិស្ថានក៏ដូចជាជួយទ្រទ្រង់សាលាដូងផងដែរ។
ចំណុចពិសេសនោះគឺនៅកាហ្វេសម្រាមគឺ មិនមានការលក់ខ្ចប់ដាក់កែវជ័រឡើយ បើសិនជាលោកអ្នកចង់ខ្ចប់លោកអ្នកអាច ជាវដបទឹករបស់គាត់បាន ឬ ខ្ចប់ដាក់ដបទឹករបស់អ្នកដែលយកទៅក៏បាន។ តោះញ៉ាំកាហ្វេនៅកាហ្វេសម្រាម បានទាំងជួយសង្គមនិងបរិស្ថាននិងអោយក្មេងៗនៅតំបន់នោះបានបន្ការតសិក្សានៅសាលាដូងផងដែរ៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.