ហាងតែគុជល្បីទាំង៣ដែលមានសាខាច្រើនជាងគេនៅស្រុកខ្មែរ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ
វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលទេពេលដែលចំនួនប្រជាជនកម្ពុជាយើងចាប់ផ្ដើមជាប់ចិត្តជាមួយតែគុជកាន់តែខ្លាំងឡើង។ រយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះ វត្តមានរបស់ហាងតែគុជបានលេចមុខមកជាបន្តបន្ទាប់នៅប្រទេសយើង ដោយសារតែតម្រូវការរបស់អតិថជនកើនឡើងជាលំដាប់។ ឥឡូវមកអានទាំងអស់ថាហាងតែគុជណាខ្លះដែលមានសាខាច្រើនកន្លែងជាងគេនៅកម្ពុជាយើង? ថាមិនត្រូវមានហាងតែគុជប្រចាំរបស់អ្នកកំពុងតែអានហ្នឹងផងក៏ថាបាន៖
១. KOI Thé Cambodia
នរណាៗក៏បានស្គាល់ពីភាពល្បីល្បាញរបស់ហាងតែគុជដែលមានដើមកំណើតពីប្រទេសតៃវ៉ាន់ KOI ដែរ។ ឆ្នាំ២០១៣ជាឆ្នាំដែល KOI Thé បានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាយើង ហើយឥឡូវនេះបានពង្រីកសាខារហូតដល់ទៅ២៥កន្លែងដែលមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញចំនួន២២សាខា ក្រុងព្រះសីហនុចំនួន២សាខា និងខេត្តសៀមរាមចំនួន១សាខាផងដែរ។
២. Chatime Cambodia
Chatime ជាហាងតែគុជមានប្រភពដើមពីប្រទេសតៃវ៉ាន់ដូចគ្នា ដែលបានធ្វើឲ្យទីផ្សារតែគុជនៅកម្ពុជាចាប់ផ្តើមមានសន្ទុះ។ យើងតែងតែឃើញមានហាងតែគុជ Chatime នៅសឹងតែគ្រប់ផ្សារទំនើបនិងនៅតាមទីប្រជុំជនដែលបង្កើនភាពងាយស្រួលដល់អតិថនគ្រប់ៗគ្នា។បច្ចុប្បន្ន Chatime មានចំនួន៦សាខា រាប់បញ្ចូលទាំងនៅទីក្រុងភ្នំពេញនិងខេត្តសៀមរាប។
៣. An cha Taiwan Milk Tea
ប្រើរយៈពេលមិនទាន់បាន៣ឆ្នាំស្រួលបួលផង ហាងតែគុជ An cha បានពង្រីកសាខារបស់ខ្លួនរហូតដល់១៧ទីតាំងបាត់ទៅហើយ។ ហាងតែគុជ An cha ក៏មានទីតាំងនៅខេត្តសៀមរាបនិងក្រុងព្រះសីហនុផងដែរ ពិតជាមិនសរសើរមិនបានមែន៕
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz