ហាងបង្អែម ទឹកស្ករ បើកសាខានៅសន្ធរម៉ុក
ដំណឹងល្អសំរាប់អ្នកដែលរស់នៅម្ដុំសន្ធរម៉ុករឺទួលគោក សំរាប់អ្នកដែលពិបាករកកន្លែងពិសារបង្អែមបែបខ្មែរដែលទាំងរសជាតិ អនាម័យ និងកន្លែងផាសុកភាពពេលនេះហាងបង្អែមខ្មែរ ទឹកស្ករ បានបើកសាខាមួយទៀតដែលមានទីតាំងនៅជិតលោកអ្នកហើយ។
ហាង ទឹកស្ករ មានលក់បង្អែមខ្មែរជាច្រើនមុខរាប់តាំងពីបង្អែមធម្មតា បង្អែមត្រជាក់ និងភេសជ្ជៈជាច្រើនប្រភេទ។ បង្អែមទាំងបួនដែលលក់ដាច់ជាងគេនៅ ទឹកស្ករនោះ គឺ បង្អែមផ្លែឈើ បាយដំណើបធូរេន ចាខ្វៃស្លឹកតយ និង នំបុ័ងខ្ទិះ។ តែកុំភ័យ នៅមានច្រើនមុខទៀតដូចជា បបរសណ្ដែកខៀវ-ក្រហម ត្រាវកូរ ទឹកកកឈូស ឡុកឈិតជាដើម!
ចំណែកឯតម្លៃ ទឹកស្ករផ្តល់ជូនបង្អែមឆ្ងាញ់ក្នុងតម្លៃសមរម្យដូចមានក្នុងរូបភាព។
ទឺកស្ករសន្ធរម៉ុកមានទីតាំងនៅ៖