ប៊ូហ្វេស៊ូសុី!!! ត្រឹមតែ $7 ក្នុងម្នាក់តែប៉ុណ្ណោះ ញ៉ាំបានស៊ូស៊ីច្រើនប្រភេទ

ថ្ងៃជិតគ្រីស្ដម៉ាសនេះ អ្នកណាខ្លះមិនដឹងទៅជប់លៀងឯណាបានញុាំឆ្អែតហើយតម្លៃសមរម្យ? តស់! មកញុាំ ប៊ូហ្វេស៊ូសុីនៅហាងម៉ារឹហ្គាមិបេនតុនៅសាខាស្ទឹងមានជ័យ!​ កម្មវិធីថ្មីនេះជាកម្មវិធីពិសេសមានតែនៅសាខានេះតែប៉ុណ្ណោះ។ អ្នកពូកែញុាំម្ហូបជប៉ុនអី កុំខកខាតឱកាសនេះណា៎!

អ្នកចំណាយត្រឹមតែ $7 ទេ អ្នកនឹងបានញុាំដោយសេរីជាមួយអាហារជាច្រើនមុខរបស់ហាងជាពិសេសនោះគឺ​ ស៊ូសុីជប៉ុនដែលមានគ្រឿងផ្សំស្រាប់សម្រាប់ធ្វើដោយដៃ ឬ គេហៅថា Temaki ឬ Hand-rolled Sushi! អ្នកណាដែលចង់ចេះធ្វើ​ខ្លួនឯងញុាំខ្លួនឯង គឺដឹងតែសប្បាយតែម្តងបើមានគ្រួសារ ឬមិត្តភក្តិមកជាមួយ។ ដួសបាយ ដាក់សាច់ ដាក់បន្លែ ដាក់គីមឈីនិងទឹកជ្រលក់ ហើយខ្ចប់សារាយទៅ! មិនងាយមានបទពិសោធន៍ប៊ូហ្វេបែបនេះទេ។ ចង់បានរសជាតិបែបណាគឺសម្រេចចិត្តដោយខ្លួនឯង!

ក្រៅពីនេះ​ក្នុងប៊ូហ្វេក៏មានជម្រើសអាហារផ្សេងទៀតដូចជា ចានស៊ុប Nabe ស៊ូសុី Roll រសជាតិជប៉ុន និង​កាលីហ្វ័រញ៉ា បាយជាមួយសាច់ BBQ សាច់មាន់ Teriyaki និង Karaage Tonkatsu បង្គារ Ebi បំពង  និងដំឡូងបំពងបែបជប៊ុនច្រើនណាស់។ និយាយរួម ការកុម្មង់គ្មានដែនកំណត់ ហើយបានរហូតដល់ទៅ 90នាទីឯណោះ។ បើបានទៅជាមួយគ្រួសារ ឬមិត្តភក្តិប្រាកដជាបានញុាំមុខម្ហូបច្រើនហើយ បានជួបជុំគ្នាសប្បាយអស់ដៃទៀត។ ចាំមើលថាអ្នកណាគេកំពូលញុាំមិនចេះឲ្យខាត!​ 

កម្មវិធីនេះមានជារៀងរាល់ថ្ងៃសៅរិ៍ពីម៉ោង 11ព្រឹក ដល់ 2រសៀល​ ហើយមានកន្លែងសម្រាប់តែ22នាក់ក្នុងមួយពេលតែប៉ុណ្ណោះ។ ដូច្នេះហើយ បើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ អាចកក់ទុកជាមួយហាងបានតាមរយ:លីងក្នុងផេកហាងម៉ារឹហ្គាមិបេនតុផងដែរ។ ទីតាំងហាងស្ថិតនៅ #8B-9B មហាវិថីសម្តេចមុនីរ៉េត ស្ទឹងមានជ័យ។

Marugame Udon

  • #189, Street 63, Phum 2, Sangkat Beoung Keng Kang 1, Phnom Penh, Cambodia Phnom Penh, Cambodia
  • 010 511 666

What to read next