បូហ៊្វេអាហារថ្ងៃត្រង់បែប Epicurean Lunch នៅភោជនីយដ្ឋាន Senses Oakwood Premier Phnom Penh

ទទួលបានបទពិសោធន៍ដ៏ល្អបំផុតនៃពិភពទាំងពីរនៅពេលដែលមេចុងភៅរបស់យើងបានរួមបញ្ចូលគ្នានូវរសជាតិដ៏សម្បូរបែប និងការច្នៃប្រឌិតដ៏រស់រវើក ជាមួយនឹងគ្រឿងទេស និងក្លិនដ៏ឈ្ងុយឆ្ងាញ់នៃម្ហូបរបស់លោកខាងលិច និងម្ហូបរបស់អាស៊ី។ មិនថាអ្នកជាអ្នកចូលចិត្តញុំាសាច់អាំង ឬ ឆាគ្រឿងសមុទ្រនោះទេអាហារថ្ងៃត្រង់ពាក់កណ្តាលប៊ូហ្វេរបស់យើងជឿជាក់ថាយើង និងផ្តល់ជូននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលខុសប្លែកពីហាងដ៏ទៃទៀតដែលលោកអ្នកធ្លាប់បានញុំា។

បន្ថែមពីលើម្ហូបចំបងរបស់យើង ភ្ញៀវក៏អាចទទួលយកនូវអាហារជាច្រើនប្រភេទដូចជា សាឡាដអាហារសម្រន់ និងបង្អែមប្លែកៗជាច្រើនពីក្នុងអាហារប៊ូហ្វេរបស់យើងផងដែរ។ បន្លែ​ស្រស់ៗតាមរដូវកាលបានបង្កើត​ទៅ​ជា​អាហារដ៏មានឱជារស​ផ្អែមឈ្ងុយឆ្ងាញ់​ដែលធ្វើឲ្យអ្នកពេញចិត្ត នេះជាអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយរីករាយ។

សូមចូលរួមជាមួយយើងសម្រាប់បទពិសោធន៍ទទួលទានអាហារបែបចម្រុះ និងភាពសម្បូរបែបនៃម្ហូបសកល​ដែលមិនអាចបំភ្លេចបាន។ មិនថាអ្នកញ៉ាំអាហារជាមួយមិត្តរួមការងារ មិត្តភ័ក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នកនោះទេអាហារថ្ងៃត្រង់ពាក់កណ្តាលប៊ូហ្វេរបស់យើងគឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វាគមន៍ការភ្លក់អាហារដ៏ពិសេសក្នុងបរិយាកាសដ៏រស់រវើក។

សូមធ្វើការកក់កន្លែងទុកជាមុន​ ដើម្បីកក់កន្លែង ឬសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់តេលេក្រាម https://t.me/OakwoodPremierPP​ ឬ +855-2323-8800។ សូមកុំខកខានក្នុងការអញ្ជើញទទួលយកបទពិសោធន៍ទទួលទានអាហារដែលមិនអាចបំភ្លេចបាននៅភោជនីយដ្ឋាន Senses ។

What to read next