លេចរូបរាងភោជនីយដ្ឋានជប៉ុនដ៏ប្រណីតថ្មីនៅម្ដុំទួលគោក

អ្នកភ្នំពេញច្បាស់ជាដឹងហើយថា តំបន់ទួលគោកជាតំបន់កំពុងអភិវឌ្ឍន៍ និងសម្បូរទៅភោជនីយដ្ឋានប្រណីតៗជាច្រើនហូរហែដែលកំពុងតែរំលេចឡើងថ្មីៗនេះ និងខ្លះទៀតកំពុងគ្រោងឡើង។ ក្នុងនោះក៏មាន ភោជនីយដ្ឋានជប៉ុន Sakinoya ដែលទើបតែបើកដំនើរការថ្មីៗនេះផងដែរ។

Sakinoya Restaurant

ភោជនីយដ្ឋាន Sakinoya ជាភោជនីយដ្ឋានជប៉ុនរសជាតិដើម ដែលបម្រើអាហារក្នុងបរិយាកាសដ៏ល្អ និងផាសុកភាពសម្រាប់អ្នកបរិភោគកំពុងស្វែងរកកន្លែងថ្មី។ ពួកយើងត្រូវបានប្រាប់ថា ភោជនីយដ្ឋាន Sakinoya ជាអ្នកឯកទេសខាងអាហារជប៉ុន ដែលមានការចម្អិនអាហារពីមេចុងភៅមានបទពិសោធន៍ច្រើនជាង 30 ឆ្នាំ ដែលធានានូវការចម្អិនយ៉ាងដិតដល់ និងឆ្ងាញ់ពិសា។

Sakinoya Restaurant

Sakinoya Restaurant

មេចុងភៅ Okamoto Tomomi ឬត្រូវបានហៅថា Tomo San ជាចុងភៅជំនាញនៅភោជនីយដ្ឋាន Sakinoya ដែលមានចិត្តស្រឡាញ់ការចម្អិនតាំងពីក្មេង និងមានក្ដីស្រម៉ៃបម្រើអាហារជប៉ុនរសជាតិដើមជាមួយនឹងវប្បធម៌ដើមរបស់គាត់ទៅអ្នកបរិភោគទាំងអស់។

Sakinoya Restaurant's Chefs

ជាមួយនឹងបទពិសោធន៍ចម្អិន 5 ឆ្នាំនៅទីក្រុងតូឃ្យូ, 10 ឆ្នាំនៅប្រទេសហុងកុង និង 20 ឆ្នាំនៅប្រទេសថៃ Tomo San សម្រេចចិត្តឈប់នៅកម្ពុជាដើម្បីបន្ដក្ដីស្រម៉ៃរបស់គាត់ដោយបង្ហាញស្នាដៃចម្អិនម្ហូបជប៉ុនចូលក្នុងទីផ្សារកម្ពុជា។

Sakinoya Restaurant

Sakinoya Restaurant

“Sakinoya មានអាហារជប៉ុនពិសេសៗជាច្រើនឲ្យអ្នកជ្រើសរើស តែអាហារដែលអ្នកនឹងទទួលបានការណែនាំយ៉ាងពិសេសនោះគឺ សូបាក់ ឬឧដុនសាច់ទា ជាអាហារដែលត្រូវបានប្រជាជនហុងកុង និងថៃជាច្រើនកោតសសើរពីស្នាដៃរបស់គាត់” ជាប្រសាសន៍របស់មេចុងភៅ Tomo San។

Sakinoya Restaurant

បើចូលចិត្តអាហារជប៉ុន ប្រិយមិត្តច្បាស់ជាស្គាល់ Teppanyaki ដែលជាការចម្អិនអាហារលើខ្ទះសំប៉ែតក្ដៅពីចុងភៅផ្ទាល់នៅមុខអ្នកបរិភោគតែម្ដង ជាមួយនឹងការបង្កើតភាពរីករាយ បទពិសោធន៍ថ្មី ស្រស់ស្រាយជាមួយនឹងអ្នកបរិភោគ។

Sakinoya Restaurant

Sakinoya Restaurant

មេចុងភៅជំនាញខាង Teppanyaki នៅ Sakinoya លោក William San ដែលមានបទពិសោធន៍រយៈពេលជាង 30 ឆ្នាំ មានប្រសាសន៍ថា “ថ្មីត្បិតតែលោកជាមេចុងភៅនៅជុំវិញទ្វីបអាស៊ីជាង 30 ឆ្នាំ លោកបានសម្រេចចិត្តពាំនាំនូវជំនាញរបស់លោកមកកម្ពុជាដើម្បីចែករំលែកនូវបទពិសោធន៍ Teppanyaki ដ៏ប្លែក និងអស្ចារ្យនេះជូនអ្នកបរិភោគនៅកម្ពុជាទាំងអស់”។

Sakinoya Restaurant

ក្រៅពី Udon និង Teppanyaki ដែលពួកយើងបាននិយាយខាងលើ ទីនេះក៏នឹងមានអាហារជាច្រើនប្រភេទផ្សេងទៀតផងដែររាប់ពី Starter, Appetizer ទៅអាហារគ្រោង និងបង្អែម។ តែអ្វីដែលពិសេសនោះគឺ ពួកយើងត្រូវបានប្រាប់ថា បើមិនចង់ហៅជាអាហារមួយមុខៗព្រោះច្រើនស្មុគស្មាញពេក អាចហៅជាអាហារឈុត 8-Course ឬ 10-Course ជាមួយនឹងជម្រើសភេសជ្ជៈ និងស្រាជាច្រើនប្រភេទតែម្ដងក៏បាន។

Sakinoya Restaurant

Sakinoya Restaurant

ទីតាំង៖ No.35, ផ្លូវ 337, សង្កាត់បឹងកក់ទី 1, ខណ្ឌទួលគោក, រាជធានីភ្នំពេញ | Googlemap 

លេខទំនាក់ទំនង៖ 023 922 083

What to read next