មានអីជូនមនុស្សជាទីស្រលាញ់នៅ? ឈុតនំសែនព្រះខែប្រណីតៗរបស់ រ៉ូសវូដ អាចជួយបាន!

នំសែនព្រះខែរបស់ សណ្ឋាគារ រ៉ូសវូដភ្នំពេញ ដ៏ល្អពិសេសសម្រាប់ឱកាសពិធីបុណ្យដ៏រីករាយត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយលោក Teng Kam Seng ដែលជាមេចុងភៅនៅភោជនីយដ្ឋានចិន Zhan Liang ដែលជាហាងលំដាប់ខ្ពស់ជាងគេនៅប្រទេសកម្ពុជា។

Credit: Rosewood

ដោយពិធីបុណ្យព្រះខែកាន់តែជិតចូលមកដល់ សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយដោយបានចេញលក់នូវនំសែនព្រះខែ “ប្រអប់អំណោយក្ដីស្រលាញ់ពីព្រះចន្ទ”។ ឈុតអំណោយដ៏ស្រស់ស្អាតទាំងនេះមានការរចនាខុសប្លែកពីគ្នា ប៉ុន្តែនៅពេលដាក់ជាមួយគ្នាបានរំលេចនូវភាពស្រស់ស្អាតយ៉ាងស័ក្តិសម អមដោយរសជាតិនំដ៏ឆ្ងាញ់ពិសារចំនួនប្រាំបួនរសជាតិ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដោយមេចុងភៅលោក Teng Kam Seng នៃភោជីនដ្ឋាយចិនលំដាប់ខ្ពស់ Zhan Liang. 

ឈុតអំណោយនេះបង្កប់នូវអត្ថន័យជូនពរសិរីសួស្តី សុភមង្គល ដែលស័ក្តិសមឥតខ្ចោះដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយមិនថា ជាមួយមនុស្សជាទីស្រលាញ់ ឬបង្ហាញពីទឹកចិត្តអំណរគុណចំពោះមិត្តភក្តិ ឬមិត្តរួមការងាររបស់អ្នក។ 

រចនាឡើងដោយស្ទូឌីយ៉ូ RCS ដែលបង្កើតមាតិកាផ្សព្វផ្សាយពាណិជ្ជកម្មដ៏លី្បល្បាញនៅទីក្រុងហុងកុង ឈុតនំព្រះខែនីមួយៗមានរំលេចជាដំណើរសាច់រឿងនិទានអំពីពិធីបុណ្យសែនព្រះខែពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និង​រស់រវើក។​

Credit: Rosewood

ការរចនាក្បូរក្បាច់ប្រទាក់ក្រឡាគ្នានេះមានរចនាយ៉ាងស្រស់ស្អាត​ បង្ហាញនូវផ្ទាំងទេសភាពបឹងឈូកក្រោមពន្លឺព្រះចន្ទភ្លឺថា្ល និងមានរូបកូនទន្សាយគួរឱ្យស្រលាញ់កំពុងលោតលេងយ៉ាងសប្បាយរីករាយ ក្នុងន័យផ្ញើសារបង្ហាញពីក្តីស្រលាញ់ និងការជូនពរ។ ដើម្បីអបអរសាទរដល់ពិធីបុណ្យសែនព្រះខែនេះ ឈុតនំសែនព្រះខែនេះក៏អាចធ្វើជាកន្ដ្រកពិចនិចដែលដៃកន្ត្រកធ្វើឡើងពីស្បែក។ នៅពេលដែលលោកអ្នកបើកប្រអប់នំនេះ លោកអ្នកនឹងមានការភ្ញាក់ផ្អើលជាមួយនឹងថតបង្វិលដែលទាញចេញមក បង្ហាញនូវនំសែនព្រះខែដ៏មានរសជាតិឆ្ញាញ់ពិសារជាច្រើនជម្រើស។

Credit: Rosewood

សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវប្រអប់អំណោយ​ក្ដីស្រលាញ់ពីព្រះចន្ទដែលមានពីររចនាប័ទ្ម ហើយត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយលោក Teng Kam Seng។ នំសែនព្រះខែចម្រុះរសជាតិ (តម្លៃ ១១៨ ដុលា្លរ/ប្រអប់) មានរួមបញ្ចូលនូវរសជាតិដើមជាមួយលក្ខណៈច្នៃប្រឌិត ដោយប្រើប្រាស់តែគ្រឿងផ្សំដ៏ល្អបំផុត រួមមាន គ្រាប់ឈូកនិងទុរេន ធ្យូងមាស គ្រាប់ឈូក និងស្លឹកតើយ ជាមួយគ្រាប់ធញ្ញជាតិ Macadamia កិនរួច និងគ្រាប់ផ្កាឈូករ័ត្ន ក៏ដូចជាគ្រឿងផ្សំផ្សេងៗទៀតដែលមានកម្រិតស្ករទាបមួយចំនួនដូចជា ឈូកលាយពងទា ស្លឹកតើយលាយពងទា និង សណ្ដែកក្រហម។

Credit: Rosewood

បន្ថែមពីលើ នំសែនព្រះខែចំនួនប្រាំមួយប្រភេទដែលមាននៅក្នុងប្រអប់នំសែនព្រះខែចម្រុះរសជាតិ នំសែនព្រះខែលំដាប់ព្រីមៀម (តម្លៃ១៨៨ដុល្លារ/ប្រអប់) បានបន្ថែមនូវរសជាតិដ៏ឆ្ញាញ់ពិសារចំនួនបីរសជាតិ៖ រសជាតិល្ងរឌុប គ្រាប់ធញ្ញជាតិគ្រប់មុខ និងគ្រាប់ឈូកលាយដំឡូងជ្វា និងពងទា។ ធុរេន ស្លឹកតើយ និងគ្រាប់ឈូក សុទ្ធតែជាគ្រឿងផ្សំដែលឆ្លុះបញ្ចាំងពីទំនៀមទម្លាប់នៃការចម្អិនម្ហូបអាហាររបស់ប្រជាជានកម្ពុជា ដែលជាផ្នែកមួយនៃទស្សនៈរបស់ សណ្ឋាគារ រ៉ូសវូដ គឺ A Sense of Place® ដែល សណ្ឋាគារ រ៉ូសវូដ នីមួយៗផ្តល់ការគាំទ្រដល់ប្រវត្តិសាស្ត្រ ប្រជាជន និងវប្បធម៌ក្នុងស្រុកនៅគ្រប់ឱកាសទាំងអស់។

Credit: Rosewood

ចុងក្រោយនេះគឺជា កន្ត្រកនំសែនព្រះខែ របស់ សណ្ឋាគារ រ៉ូសវូដភ្នំពេញ (តម្លៃ 888ដុល្លារ/កន្ត្រក) ជាអំណោយដ៏ល្អពិសេសសម្រាប់មិត្តភក្តិ ក្រុមគ្រួសារ និងដៃគូអាជីវកម្មរបស់អ្នក។ កន្ត្រកនីមួយៗរួមមាននំសែនព្រះខែចម្រុះរសជាតិ​ រួមជាមួយនឹងអាហារសម្រន់ដែលមានរសជាតិឆ្ញាញ់ពិសារដូចជា ប៉ាវហ៊ឺអូស្ត្រាលី ទឹកជ្រលក់ XO ប្រចាំភោជនីយដ្ឋាន Zhan Liang  គ្រាប់ធញ្ញជាតិ វ៉ាល់ណាត់ ទឹកឃ្មុំ តែ Ti Kuan Yin លំដាប់ខ្ពស់ដ៏ល្បីល្បាញមកពីខេត្ត Fujian មួយ កញ្ចប់ និង ស្រា​សំ​ប៉ា​ញ Dom Perignon Brut ឆ្នាំ២០១០ មួយដប។ 

Credit: Rosewood

លោក Daniel Simon នាយកគ្រប់គ្រង សណ្ឋាគារ រ៉ូសវូដភ្នំពេញ បានលើកឡើងថា “ពិធីបុណ្យ ព្រះខែគឺជាsពេលវេលាដ៍សប្បាយរីករាយមួយ ពោលគឺជាឱកាសសម្រាប់ជួបជុំជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិ និងដៃគូអាជីវកម្ម។ ប្រអប់ និងកន្ត្រកនំសែនព្រះខែដ៏ពិសេសរបស់យើងស័ក្តិសមសម្រាប់ការបង្កើនភាពស្និទ្ធិស្នាលជាមួយនឹងក្រុមគ្រួសារ និងការទទួលអាហារពេលល្ងាចជាក្រុមជាមួយមិត្តរួមការងារ។” 

 លោកអ្នកអាចធ្វើការកុម្ម៉ង់ទុកមុននូវ ឈុតប្រអប់អំណោយក្ដីស្រលាញ់ពីព្រះចន្ទ នេះនៅថ្ងៃនេះ។ ភ្ញៀវដែលទិញបណ្ណអំណោយអាចអញ្ជើញមកយកនំសែនព្រះខែដោយផ្ទាល់បាននៅភោជនីយដ្ឋាន Zhan Liang នៅចន្លោះថ្ងៃទី២០​ ខែសីហា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ 

Credit: Rosewood

អាសយដ្ឋានរបស់ភោជនីយដ្ឋាន Zhan Liang៖ ផ្សារទំនើប វឌ្ឍនៈ, ជាន់ក្រោម ១ អគារលេខ ៦៦ មហាវិថីព្រះមុន្នីវង្ស ១២០២១១ ភ្នំពេញ។

Zhan Liang

  • Vattanac Capital Mall, 66 Monivong Boulevard, Sangkat Watohnom, Khan Daun Penh Phnom Penh
  • 023 936 860

What to read next