ត្រៀមឈុតដេក “PAJAMA” ចូលរួមកម្មវិធីជប់លៀងគម្រប់ខួប 2 ឆ្នាំរបស់ Hard Rock Cafe ទាំងអស់គ្នា!

មួយភ្លេតសោះ Hard Rock បានបើកទ្វាទទួលស្វាគមន៍ភ្ញៀវអស់រយៈពេល 2 ឆ្នាំបាត់! នាថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2019 នេះ Hard Rock Cafe នឹងរៀបចំកម្មវិធីជប់លៀងដ៏ធំមួយប្រចាំឆ្នាំ ដើម្បីអបអរសាទរសមិទ្ធផលដ៏ធំធេងរបស់ពួកគេមួយនេះ ហើយគ្រប់គ្នាក៏ត្រូវបានអញ្ជើញមកចូលរួមដោយសេរីផងដែរ! អ៊ីចឹង តើអ្នកកំពុងរង់ចាំអ្វីទៀត? ណាត់មិត្តភក្តិជាទីស្រឡាញ់របស់អ្នកទុកឲ្យហើយទៅ ដើម្បីទៅចូលរួមកម្មវិធីសប្បាយៗទាំងអស់គ្នា។

Hard Rock Cafe

Hard Rock Cafe

វាមិនមែនគ្រាន់តែជាពិធីជប់លៀងធម្មតាមួយនោះទេ វាជាពិធីជប់លៀងបែបសំលៀកបំពាក់ដេកយប់ (Pajamas)។ ដូច្នេះ អ្នកអានត្រូវហើយអ្នកដែលចូលរួមកម្មវិធីនេះតម្រូវអោយស្លៀកសំលៀកបំពាក់ បែប Pajamas ដែលអ្នកអាចបង្ហាញពីលក្ខណៈសិចស៊ី ឬ សង្ហាៗទៅតាមចំណង់ចំណូលចិត្ត។ លើសពីនេះទៅទៀត ភ្ញៀវម្នាក់ៗនឹងទទួលបានភេសជ្ជៈដោយឥតគិតថ្លៃមួយកែវពេលដែលមកដល់ភ្លាម!

Hard Rock Cafe

ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមជាមួយតន្រ្តី Live ពីក្រុមតន្រ្តី band@Work រយៈពេលមួយម៉ោងដែលចាប់ផ្តើមពីម៉ោង 7 យប់ទៅ ហើយបន្តដំណើរទៅមុខមួយម៉ោងទៀតជាមួយនឹងក្រុមដដែលនេះ ជាមួយការប្រគុំតន្រ្ដីអបអរគម្រប់ខួប 2 ឆ្នាំរហូតដល់ម៉ោង 9 យប់!

band@Work

កាន់តែពិសេសសម្រាប់ការបញ្ចប់កម្មវិធីជាមួយនឹង DJ ស្ត្រីឆ្នើម 3 រូប ដែលរួមមាន DJ MAILY, DJ Lyka, and DJ Dory ដែលធានាថាពួកគាត់នឹងកាន់តែធ្វើបង្កើនបរិយាកាសសប្បាយៗហូរកញ្ជ្រៀវដែលនឹងធ្វើអោយអ្នករាំទាំងមិនដឹងខ្លួន ចាប់ពីម៉ោង 9:30 យប់ រហូតដល់យប់ជ្រៅ។

Hard Rock Cafe

Hard Rock Cafe

កុំខកខានការចូលរួមកម្មវិធីជប់លៀងបែបសំលៀកបំពាក់គេងដ៏គួរឱ្យចាប់អារម្មណ៍នេះណា៎! ជួបគ្នានៅ Hard Rock Cafe! ទីតាំង៖ Exchange Square, ផ្លូវ 106 កែងផ្លូវ 51, សង្កាត់វត្តភ្នំ,  ខណ្ឌដូនពេញ,  រាជធានីភ្នំពេញ | Googlemap ម៉ោងកម្មវិធី៖ 7 យប់ដល់យប់ជ្រៅ លេខទំនាក់ទំនងការកក់៖ 081 641 111

What to read next