កាន់តែកាច! Koi The និង Vattanac Beer បង្កើតភេសជ្ជៈថ្មី «តែបៀរ វឌ្ឍនៈ»

អ្នកទាំងអស់គ្នាដែលឆ្ងល់អត់ថាតែគុជលាយជាមួយស្រាបៀរមានរសជាតិរបៀបម៉េច? មិនចាំបាច់ឆ្ងល់យូរទៀតទេ តិចទៀតនឹងបានភ្លក់ហេីយណា៎!

ភាគច្រើនពួកយើងស្គាល់ហើយត្រូវអត់?​ ថា KOI Thé គឺជាហាងតែគុជដ៏ល្បីល្បាញ់ក្នុងប្រទេសកម្ពុជាយេីង ដែលតែងតែចេញរសជាតិតែគុជថ្មីៗ សម្រាប់អតិថិជនរបស់ពួកគាត់សាករហូត។ ឯវឌ្ឍនៈបៀរវិញ គឺជាក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុកដែលធ្វេីចេញពីស្រូវសាលីសុទ្ធៗ និងមានគុណភាពខ្ពស់។ ហើយឥឡូវនេះ​ ប្រេនទាំងពីរនេះបានប្រកាសពីការសហការថ្មីប្លែកមួយ​ ដែលជាការបង្កើតភេសជ្ជៈដែលរសជាតិប្លែក ថ្មីមិនធ្លាប់មានពីមុនមក ហើយគួរឲចាប់អារម្មណ៍គឺ តែបៀរ វឌ្ឍនៈ។ 

រសជាតិផ្អែមល្ហែមរបស់តែលាយជាមួយនឹងរសជាតិផ្អែមតែល្វីងរបស់ស្រាបៀរ វឌ្ឍនៈ អ្នកទាំងអស់គ្នាគិតថាទំនងអត់? សូមរងចាំភ្លក់ជាមួយគ្នា! 

Credit: KOI Thé

 

Koi Vattannac

  • 66 Preah Monivong Blvd, B1B1 Sangkat Wat Phnom, Khan Daun Penh, Phnom Penh
  • (855) 92 880 880

What to read next