Haidilao Hot Pot នឹងបើកសាខាដំបូងរបស់ខ្លួននៅភ្នំពេញឆាប់ៗនេះ
Haidilao Hot Pot ទទួលបានភាពល្បីល្បាញដោយសារសេវាកម្មដ៏ពិសេសរបស់ខ្លួនក្នុង ការផ្តល់អំណោយផ្សេងៗដល់អតិថិជនរបស់ខ្លួន រួមជាមួយនឹងទឹកស៊ុបបួនរសជាតិដ៏ ពេញនិយមនៅក្នុងឆ្នាំងតែមួយប្រចាំហាងរបស់គេទៀតផង។ ប្រសិនបើអ្នករស់នៅក្នុងទីក្រុងភ្នំពេញ អ្នកនឹងមានឱកាសអាចមកសាកល្បងទទួលទាន Haidilao Hot Pot នៅ Prince Mall Phnom Penh ដែលគ្រោងនឹងបើកនៅឆ្នាំក្រោយនេះ។
កាលពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2023 Haidilao Hot Pot បានចុះកិច្ចសន្យាជាផ្លូវការជាមួយ Prince Mall Phnom Penh ដែលមានន័យថា Haidilao Hot Pot ដែលជាយីហោ Hot Pot ដ៏ពេញនិយមលំដាប់អន្តរជាតិនឹងបើកដំណើរការជាផ្លូវការសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដែលនឹងបើកនៅឆ្នាំ 2024 នេះ។
ហាង ហតផត មួយនេះត្រុូវបានបើកដំបូងក្នុងឆ្នាំ1994 ដោយ Zhang Yong, Haidilao Hot Pot គឺជាសង្វាក់ធំជាងគេនៅក្នុងប្រទេសចិន។ ហាងនេះបានបើកសាខាក្រៅប្រទេសដំបូងរបស់ខ្លួននៅប្រទេសសិង្ហបុរីក្នុងឆ្នាំ 2012 ហើយចាប់តាំងពីពេលនោះមកបានពង្រីករហូតដល់មានភោជនីយដ្ឋានប្រហែល 1,300 នៅទូទាំងប្រទេសចិន ហុងកុង ម៉ាកាវ ថៃ តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងមានប្រទេសជាច្រើនទៀត។ អ្នកទាំងអស់គ្នានឹងអាចសាកល្បងនូវហតផតកម្រិតអន្តរជាតិនេះក្នុងពេលឆាប់ៗនេះ។