GroovyRoom: បារលាក់ខ្លួនថ្មីជាបែបបទ Vintage នៅម្ដុំបឹងកេងកង

GroovyRoom ជាបារមួយដែលទើបតែបើកថ្មីៗនេះនៅម្ដុំបឹងកេងកង។​ ដើម្បីអបអរសាទរសម្រាប់ការបើកដំណើរការសាកល្បង GroovyRoom ក៏មានជាប្រម៉ូសិន រហូតដល់ចុងខែវិច្ឆិកា នេះផងដែរ ដោយគ្រប់អតិថិជនដែលអញ្ជើញមកអង្គុយញ៉ាំសម្រាករំសាយអារម្មណ៍នៅទីនេះ នឹងទទួលបានការបញ្ចុះតំលៃ ១០% ភ្លាមៗលើរាល់មុខទំនិញទាំងអស់នៅលើមីនុយ។

GroovyRoom

GroovyRoom លាក់ខ្លួននៅតាមផ្លូវឌឿងហែម ដែលរំលេចនៅភ្លើង Neon ពណ៌ស្វាយ ក្រហមចាំងតាមទ្វារបស់ហាងមកក្រៅយ៉ាងស្រស់ស្អាតដែលអាចឲ្យអ្នកដំណើរចាប់អារម្មណ៌បានយ៉ាងងាយស្រួល។ ចំណែកឯក្នុងបារ អ្នកនឹងទទួលបាននូវបរិយាកាសដ៏ស្ងប់ស្ងាត់ តែមានភាពរស់រវើកក្នុងបារ ដែលជាបរិយាកាសល្អឥតខ្ចោះសម្រាប់ការផឹករំសាយអារម្មណ៍នាពេលយប់! Happy hour របស់ពួកគេចាប់ពីម៉ោង ៦ ល្ងាចដល់ ៨ យប់ ដែលពិសេសសម្រាប់ការទិញ ២ ថែម ១ (ទៅលើស្រាក្រឡុកតែប៉ុណ្ណោះ) ប៉ុន្តែកុំបារម្ភអី!! ប្រសិនបើអ្នកមិនអាចមកទាន់ពេលនោះ ពួកគេក៏មាន happy hour ម្ដងទៀតចាប់ពីម៉ោង ១២ ដល់ម៉ោង ១ ព្រឹក ផងដែរ។

GroovyRoom

អ្វីដែលធ្វើឲ្យពួកយើងចាប់អារម្មណ៍ទៅលើបារនេះ គឺការរចនា និងរៀបចំជាមួយនឹងអំពូលចង្កៀងព្យួរជាច្រើននៅតាមពិដាន និងជញ្ជាំង ក៏ដូចជាផ្លាកសញ្ញារបស់បារផងដែរ និងសញ្ញាផ្សេងៗដែលមានពណ៌ neon ព្រមទាំងបារដែលតុបតែងជាមួយនឹងរូបចម្លាក់ និងសាឡុងទន់ស្រួលអង្គុយជុំគ្នាយ៉ាងងាយស្រួល។

GroovyRoom

មិនតែប៉ុណ្ណោះ បញ្ជីចាក់ចម្រៀងនៅទីនេះ គឺធានាថាពិរោះនិងស៊ីវិល័យតម្រូវចិត្តយុវវ័យមិនខាន ថែមទាំងមានការបញ្ចាំងវីដេអូនៅលើជញ្ជាំងទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺពួកគេប្រើប្រាស់ទុយោដែក ដែលបានជួយជាចំណែកចូលរួមថែរក្សាបរិស្ថាន។

GroovyRoom

ម៉ោងបើក៖ 6PM – 1AM តម្លៃ៖ $2 - $6 (មិនរាប់បញ្ចូលតម្លៃស្រា និងភេសជ្ជៈដប) ទីតាំង៖ ផ្ទះលេខ132Z 15, ផ្លូវប៉ាស្ទ័រ លេខ51, សង្កាត់បឹងកេងកងទី១, ខណ្ឌចំការមន, រាជាធានីភ្នំពេញ | Googlemap 

What to read next