ដំណើរកម្សាន្តរ៉ូមែនទិករបស់គូស្នេហ៍ជាមួយ CORNETTO
ការ៉េម Cornetto បានរកឃើញគូស្នេហ៍ដែលមានសំណាងទៀតហើយនៅក្នុងកម្មវិធីផ្តល់ជូនរង្វាន់ ដំណើរកម្សាន្តដ៏ផ្អែមល្ហែមដែលពួកគាត់បានធ្វើដំណើរទៅកាន់ កោះដ៏រ៉ូមែនទិកមួយគឺ កោះឬស្សី។ សូមអបអរសាទរទៅកាន់អ្នកឈ្នះទាំងអស់ ហើយយើងសង្ឃឹមថាដំណើរកម្សាន្ត ទៅកាន់កោះឬស្សីរបស់គាត់នឹងអាចឲ្យគាត់បង្កើតអនុស្សាវរីយ៍ល្អៗ បទពិសោធន៍ថ្មីៗ និងការចងចាំពោរពេញទៅដោយភាពផ្អែមល្ហែម។
គូស្នេហ៍ដែលបានឈ្នះរង្វាន់ទាំងអស់ បានធ្វើដំណើរកម្សាន្តនេះរយៈពេល ៣ថ្ងៃ ២យប់ ដែលពួកគាត់បានធ្វើដំណើរឆ្ពោះទៅកាន់សមុទ្ររាម បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចរាល់។ ហើយ ក្រុមការងារបានរៀបចំទូកល្បឿនលឿន ដើម្បីទទួលគូស្នេហ៍ទាំងអស់ដើម្បីបន្តដំណើរទៅកាន់ កោះឬស្សី។ មួយសន្ទុះក្រោយមក គូស្នេហ៍ក៏បានមកដល់កោះឬស្សី ហើយក្រុមការងារបានរៀបចំបន្ទប់ Garden Pavillion Room Views ដែលមានទេសភាពបែរទៅកាន់សួនច្បារដ៏ស្រស់ស្អាត។ បន្ទាប់ពីពួកគាត់សម្រាកបន្តិចហើយគូស្នេហ៍ទាំងអស់បានស្រស់ស្រូបអារហារថ្ងៃត្រង់ប្រកបដោយភាពរីករាយ។ បន្ទាប់ពីការញុាំអាហារថ្ងៃត្រង់រួច គូស្នេហ៍ដែលបានឈ្នះរង្វាន់ទាំងអស់បានកម្សាន្តដោយរីករាយ ជាមួយនិងបរិយាកាស និងការបរិភោគអាហារពេលល្ងាចនៅលើកោះឬស្សីដ៏ស្រស់ស្រាយ។
នៅថ្ងៃបន្ទាប់ គូស្នេហ៍ក៏បន្តសម្រាកលំហែកម្សាន្តនៅលើកោះនេះដូចជាញ៉ាំគ្រឿងសមុទ្រស្រស់ៗ ការដើរលេងតាមមាត់ឆ្នេរ មើលផ្កាថ្ម ការគយគន់ថ្ងៃរះ និងថ្ងៃលិចជាដើម។ ស្របពេលជាមួយគ្នានេះក្រុមការងារបានរៀបចំរួចជាស្រេចនូវអាហារទាំង ៣ ពេលដ៏ឈ្ងុយឆ្ងាញ់ពិសាថែមទៀតផង។ នៅថ្ងៃចុងក្រោយនៃដំណើរកម្សាន្ត គូស្នេហ៍បានបរិភោគអាហារពេលព្រឹកមុនពេលចេញដំណើរពីកោះទៅកាន់សមុទ្ររាមវិញ។ បន្ទាប់មកគូស្នេហ៍បានពិសាអាហារថ្ងៃត្រង់នៅសមុទ្ររាម ហើយក៏បន្តដំណើរឆ្ពោះទៅទីក្រុងភ្នំពេញវិញ។
យើងខ្ញុំជាអ្នកតំណាងក្រុមហ៊ុនការ៉េម Cornetto សូមថ្លែងអំណរគុណទៅកាន់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផលការ៉េម Cornetto និងចូលរួមយ៉ាងច្រើនកុះករនៅក្នុង កម្មវិធីចាប់រង្វាន់នេះ។ សម្រាប់អ្នកដែលមិនទាន់ឈ្នះនៅឡើយ សូមរង់ចាំតាមដានFacebook Page Cornetto Cambodia សម្រាប់កម្មវិធីពិសេសផ្សេងៗទៀតនាពេលខាងមុខដែលនឹងផ្តល់ជូនជាពិសេសសម្រាប់អតិថិជនជាទីស្រឡាញ់ទាំងអស់របស់ការ៉េម Cornetto។