Circle K: ម៉ាតថ្មី ខុសពីម៉ាតធម្មតាយ៉ាងណាខ្លះ?
លឺតែ Circle K, Circle K ប៉ុន្ដែតើដឹងឬនៅថា Circle K ហ្នឹងអីគេ? បើអត់ដឹងចាំ FoodBuzz ប្រាប់!
Circle K គឺជាម៉ាត ប្រ៊េនមកពីសហរដ្ឋអាមេរិកដែលមានសាខាជាង 15,000 នៅទូទាំងពិភពលោកហើយពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។ ចង់ដឹងថាមានអីញ៉ាំខ្លះអត់?
Circle K មានជាហាងកាហ្វេផ្ទាល់ខ្លួនមួយនៅក្នុងសាខានីមួួយៗ ហើយក៏មានជាសាច់មាន់បំពង នំបុ័ងហតដក នំប៉ាវចំហុយ អាហារឆ្អិនស្រាប់យ៉ាងច្រើនមុខដែលគ្រាន់តែត្រូវការកម្ដៅមុនញ៉ាំ សាំងវុិច គីមប៉ាប់ ភេសជ្ជៈព្រិល Froster
ពិសេសជាងគេនោះគឺមានស៊ុបប្រហិតជប៉ុន អូដេនស៊ុប ដែលមានប្រហិតច្រើនមុខ ចំអិនក្ដៅៗ ហើយមានតម្លៃយ៉ាងសមរម្យទៀតផង។ សម្បូរចំនីញ៉ាំណាស់ ចង់អីក៏មាន!
ទីតាំង៖ -សាខាបាក់ទូក៖ ផ្ទះលេខ 97E0E1, ផ្លូវ 164, សង្កាត់វាលវង្ស, ខណ្ឌ 7មករា, រាជធានីភ្នំពេញ ។
-សាខាផាប់ស្រ្ទីត៖ ផ្ទះលេខ 71, ផ្លូវ 172, សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ ។
-សាខាកម្ពុជាក្រោម៖ ផ្ទះលេខ 837-838, ផ្លូវ 128(កម្ពុជាក្រោម, សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។