តិចស្គាល់ម្ហូបខ្មែរអត់អស់! ម៉ោះ មករៀនធ្វើម្ហូបខ្មែរជាមួយ Chef Dara ចុងភៅជើងឯកពី MasterChef Khmer
ឲ្យតែដល់ម៉ោង Masterchef Khmer ម្ដងៗរត់ទៅបើកទូរទស្សន៍ ឬប្ដូរបុស្ដិ៍ទៅបុស្ដិ៍ទៅ CTN ហើយមែនទេ? តាមដានអត់ដាច់មួយភាគនោះទេ ហើយក៏ពេញចិត្តពេញថ្លើមដល់ភាគបញ្ចប់ដែរ។ អ្នកចូលរួមមិនថាជាមេផ្ទះ ឬមេចុងភៅស្រាប់សុទ្ធតែពូកែៗមានស្នាដៃ តែ Chef Dara ពុះពារដល់ទីបញ្ចប់រហូតក្លាយជាអ្នកទទួលពានរង្វាន់របស់ Masterchef Khmer និងគ្រងតំណែងជាជ័យលាភីរដូវកាលទី 1 នេះទៀតផង។ បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ តែងតែគិតមែនទេថា តើឥឡូវ Chef Dara នៅទីណា ឬ តើអាចឃើញគាត់បញ្ចេញស្នាដៃចម្អិនរបស់គាត់ម្ដងទៀតបានដោយរបៀបណា?
Chef Dara មិនត្រឹមតែជាមេចុងភៅ តែគាត់ក៏ជាអ្នកជំនួញមួយផងដែរ។ ថ្វីបើគាត់ជាម្ចាស់ភោជនីយដ្ឋានមានឈ្មោះថាវិមានសួគ៌ អាពាហ៍ពិពាហ៍ តែគាត់ក៏ជាថៅកែបោះដុំគ្រឿងសមុទ្រនៅផ្សារធំថ្មីផងដែរ។ ស្គាល់កន្លែងដែលអាចរកគាត់បានហើយ តែចង់ភ្លក់ និងមើលគាត់ចម្អិនម្ដងទៀតបានដោយរបៀបណា?
Chef Dara នឹងបង្ហាញខ្លួនម្ដងទៀតក្នុងកម្មវិធីចម្អិនម្ហូបខ្មែរ។ ថ្មីត្បិតតែយើងញ៉ាំអាហារខ្មែររាល់ថ្ងៃ តែមានដឹងទេថានៅមានមុខម្ហូបជាច្រើនដែលអ្នកមិនធ្លាប់ស្គាល់ ឬដឹងពីមុនមក។ ទាំងនេះជាហេតុដែលធ្វើឲ្យ Chef Dara បើកកម្មវិធីធ្វើម្ហូបដើម្បីផ្ដល់ចំណេះដឹងផ្នែកម្ហូបអាហារខ្មែរទៅកាន់ក្មេងជំនាន់ក្រោយ ក៏ដូចជាទៅកាន់បរទេសដែលចូលចិត្ត និងគាំទ្រអាហារខ្មែរ។ កម្មវិធីនេះនឹងធ្វើឲ្យអ្នកនឹងទទួលបានចំណេះដឹងផ្នែកអាហារខ្មែរដែលអ្នកមិនអាចរកបាននៅតាមអ៊ីនធឺណែតពីមុនមក។
កម្មវិធីនេះនឹងចាក់បញ្ចាំងនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ និង YouTube របស់ Chef Dara ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង 8:30 រសៀល ចាប់ពីថ្ងៃទី 26 ខែមេសា ឆ្នាំ 2019 នេះតទៅ។
តែពួកយើងបានទស្សនាភាគដំបូងនៃកម្មវិធីធ្វើម្ហូបខ្មែររបស់ Chef Dara កាលពីយប់មិញជាមួយនឹងមុខម្ហូបដែលមិនធ្លាប់លឺពីមុខមកនោះគឺ បង្កងឈូឈី។ ការចម្អិនត្រូវបានធ្វើឡើងក្នុងបរិវេណផ្ទះខ្មែរដែលធ្វើឲ្យមុខម្ហូបបង្កងឈូឈីមួយមុខនេះកាន់តែពិសេស គួរឲ្យចង់ញ៉ាំ។
ចង់ដឹងកាន់តែច្រើនអំពីម្ហូបខ្មែរ និងការចម្អិន កុំភ្លេចតាមដានគ្រប់ភាគទាំងអស់ជារៀងរាល់សប្ដាហ៍នៅលើគេហទំព័រ Facebook និង YouTube របស់ Chef Dara។
ម៉ោងចាក់បញ្ចាំង៖ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង 8:30 រសៀល
ទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ!
https://youtu.be/qM6bxiqIv0c