Chatramue ប្រ៊េនតែថៃល្បីយូរឆ្នាំ បើកសាខាដំបូងនៅភ្នំពេញ

ទោះបីជាមិនធ្លាប់លឺឈ្មោះក៏ដោយ ប៉ុន្ដែ FoodBuzz ធានាថាបើឃើញ logo របស់ Chatramue នេះគឺដឹងតែស្គាល់ច្បាស់តែម្ដងព្រោះថាប្រ៊េនតែមកពីប្រទេសថៃមួយនេះគឺល្បីសុះសាយគេប្រើប្រាស់គ្រប់ទីកន្លែងទាំងអស់ មិនថាជាតូបកាហ្វេតាមចិញ្ចើមផ្លូវ កាហ្វេរទេះ ឬហាងកាហ្វេក៏ដោយគឺដឹងតែឃើញមានកំប៉ុងតែម៉ាកនេះពណ៌ក្រហម និង ពណ៌បៃតងយ៉ាងតិចមួយជានិច្ច។

Chatramue Cambodia
Chatramue Cambodia

ឥឡូវនេះ Chatramue ប្រ៊េនតែថៃដ៏ពេញនិយមនេះបានមកបើកហាងភេសជ្ជៈមួយនៅប្រទេសកម្ពុជាហើយ គឺនៅទីក្រុងភ្នំពេញផ្ទាល់តែម្ដងដែលនឹងចាប់ផ្ដើមដំនើរការពីថ្ងៃច័ន្ទ ទី28 ខែសីហានេះតទៅហើយ។ ដំណឹងដែលរឹតតែពិសេសទៀតនោះគឹChatramue នឹងមានការទិញមួយថែមមួយសំរាប់ភេសជ្ជៈ Signature ប្រចាំហាងដែលរួមមានដូចជា Thai Milk Tea, Black Sweet Tea, Green Tea with Milk, Lemon Tea និង Green Tea with Milk ពីថ្ងៃនេះរហូតដល់ថ្ងៃទី15 ខែកញ្ញា។

ការ៉េម Soft Serve របស់ Chatramue

ការ៉េម Soft Serve របស់ Chatramue

រាល់ដងធ្លាប់តែញ៉ាំតែក្រូចឆ្មារ ឬក៏តែថៃ ឆុងដោយប្រើតែម៉ាក Chatramue នេះឥឡូវសាកទៅញ៉ាំតែឆុងដោយម្ចាស់ប្រ៊េនតែម្ដងមើល រសជាតិអស្ចារ្យយ៉ាងណាទៅ? អូ!ហើយលឺថាដូចជាមានការ៉េមតែថៃទៀតផង ឆ្ងាញ់មាត់នឹងរសជាតិថ្មីទៀតហើយ!

Chatramue Cambodia on Map

Chatramue Cambodia on Map

ទីតាំង៖ ផ្លូវ315 ទួលគោក ទល់មុខភោជនីយដ្ឋាន Samba (ហួសផ្សារមាន់អាំងប្រហែល 300 ម៉ែត្រ)

ប្រូម៉ូសិន៖ ទិញមួយថែមមួយសំរាប់ភេសជ្ជៈ Signature ប្រចាំហាង 5 មុខ រហូតដល់ថ្ងៃទី15 ខែកញ្ញា (មួយថ្ងៃមានការថែមជូនចំនួន 300 កែវតែប៉ុណ្ណោះ)

 

 

 

What to read next