បែបបទថ្មីបែបសួនច្បារជប៉ុន Zen Garden របស់ ប្រោន រ៉ូស្តឺរី (BROWN Roastery) សាខាថ្មីចុងក្រោយបង្អស់នៅលើផ្លូវ 271
ប្រសិនបើអ្នកកំពុងជិះតាមបណ្តោយផ្លូវ 271 ដែលតែងតែមមារញឹកជាប្រចាំ និងសម្បូរ ទៅដោយសំណង់អគារខ្ពស់ៗនេះ កុំភ្លេចរកមើលហាងកាហ្វេ ប្រោន (BROWN) ដែលទើបនឹងបើកសាខា ប្រោនរ៉ូស្តឺរី ២៧១ ថ្មី ដែលការរចនាមានលក្ខណៈស្រស់ស្អាត និង ផ្តល់នូវអារម្មណ៍ស្ងប់ ខណៈពេលរក្សាបាននូវសេវាកម្មដ៏កក់ក្តៅដល់បេះដូង។
ក្នុងនាមជាអ្នកគាំទ្រផ្ទាល់របស់ប្រោន យើងអាចឃើញថា ប្រោនរ៉ូស្តឺរី ២៧១ នាំមកនូវការរចនាប្រកបដោយភាពសាមញ្ញ តែគួរឲ្យចាប់អារម្មណ៍ ដោយសារតែការរចនា និងការតុបតែងទីតាំងថ្មីមួយនេះមានមូលដ្ឋានផ្ដោតលើសួនច្បារ Zen Garden របស់ប្រទេសជប៉ុន ដែលជាកន្លែងដែលបង្កើតតំបូងឡើយសម្រាប់អ្នកធ្វើសមាធិដើម្បីភាពស្ងប់ស្ងាត់ និងការសំរាកលំហែ។
ជាមួយនឹងគំនិតច្នៃប្រឌិត និងចង់ចូលរួមជាផ្នែកមួយនៃសហគមន៍តាមបណ្តោយផ្លូវ២៧១អោយកាន់តែមានភាពល្អប្រសើរសម្រាប់ការរស់នៅ និងធ្វើការ ប្រោន បានបង្កើតសាខាចុងក្រោយបង្អស់របស់ពួកគេគឺ ប្រោនរ៉ូស្តឺរី ២៧១ ដែលរុំព័ទ្ធជុំវិញដោយទេសភាព និងធម្មជាតិស្រស់បំព្រងដូចជារុក្ខជាតិពណ៌បៃតង ដុំថ្មធំ និងតូច អំពូល LED អេកូឡូស៊ីដែលរុក្ខជាតិទាំងនោះអាចធ្វើរស្មីសំយោគបាន និងពិដានសណ្ឋានស្រដៀងនឹងទឹករលក ប្រៀបបានដូចជាពន្លឺព្រះអាទិត្យជះចូលមកក្នុងហាង។ ការរចនាបែបនេះ បង្កើតបានជាបរិយាកាសដែលស្ងប់ អាចជួយយើងរំសាយនូវភាពតានតឹង និងជាជំនួយសម្រាប់ការផ្តោតអារម្មណ៍ ហាក់ដូចជាអង្គុយនៅក្នុងសួន Zen Garden របស់ជប៉ុន ដែលអាចជួយបង្កើតនូវប្រសិទ្ធភាពការងារ ក៏ដូចជាគុណភាពជិវិតស្របពេលដែលស្រង់ក្លិន និងរសជាតិដ៏ឈ្ងុយឆ្ញាញ់របស់កាហ្វេរបស់ប្រោន។
យោងទៅតាមបុគ្គលិករបស់ ប្រោន បានមានប្រសាសន៍ថា “ទីតាំងថ្មីនេះ គឺល្អបំផុតសម្រាប់ការជួបជុំ ប្រជុំខ្នាតតូច អង្គុយ ជជែកលេងជាមួយមិត្តភក្តិ ការសម្រាកលំហែកាយចិត្ត និងបន្ធូរអារម្មណ៍ ដែលជាកត្តាចាំបាច់សម្រាប់ការជម្រុញឲ្យមានផលិតភាពការងារ និងជិវិតបន្ទាប់ពីបានសម្រាកលំហែ។” ហើយវាក៏ជាគំនិតផ្ដួចផ្ដើមមួយដែលពួកយើងយល់ស្របទាំងស្រុង។
សម្រាប់អាហារ និងភេសជ្ជៈ គឺមិនមានភាពខុសគ្នាជាមួយនឹងសាខារ៉ូស្តឺរីដទៃឡើយ នៅតែមានរសជាតិឆ្ងាញ់ និងថ្មីៗស្រស់ៗ។ អ្វីដែលគួរកត់សម្គាល់នោះគឺ ទីតាំងឆុងកាហ្វេដោយដៃ ដែលអ្នកក្រេបកាហ្វេដោយប្រើវិធីសាស្ត្រ cold ឬ hot drip ដែលត្រូវបានកំណត់យ៉ាងល្អិតល្អន់ជាមួយនឹងបរិមាណ និងពេលវេលាច្បាស់លាស់ដែលនាំមកនូវរសជាតិដ៏ពិតនៃគ្រាប់កាហ្វេ នៅក្នុងពែងនីមួយៗ។
បើសិនជាប្រិយមិត្តស្ថិតនៅម្តុំផ្លូវ 271 ដែលរុំព័ទ្ធទៅដោយអ្វីៗដែល ទំនើបនិងអភិវឌ្ឍ ប៉ុន្តែមានអារម្មណ៍ថាធុញថប់ចង់ប្តូរបរិយាកាស និងទទួលបាននូវបទពិសោធន៍ជិវិតថ្មី អាចមក ប្រោនរ៉ូស្តីរី ២៧១ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវអាហារឆ្ងាញ់ៗ ភេសជ្ជៈឈ្ងុយឈ្ងុប និងកន្លែងអង្គុយដែលមានបរិយាកាសស្រស់ស្រាយ និងស្ងប់ស្ងាត់ ដើម្បីជាការសម្រាកពីជីវិតដ៏មមាញឹករបស់ប្រិយមិត្តទាំងអស់គ្នា!
ម៉ោងបើក៖ 6:30 ព្រឹក – 9:30 ល្ងាច
ទីតាំង៖ ផ្ទះលេខ 240 (ជាន់ផ្ទាល់ដី) ផ្លូវ 271 សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ | Googlemap
ភ្ជាប់ទំនាក់ទំនងជាមួយ BROWN: