Brown Coffee and Bakery
- Available at all Brown Coffee and Bakery stores
- 023 215 215, 070 556 651, 098 999 818
យ៉ាងម៉េច យ៉ាងម៉ាហើយអ្នកទាំងអស់គ្នា? ចូលឆ្នាំខ្មែរខាងមុខនេះមានគម្រោងទៅណាខ្លះ? ចុះខេត្ត ឬដេកផ្ទះ? ថ្ងៃនេះ FoodBuzz ចង់ប្រាប់អ្នកទាំងអស់គ្នាថា ប្រោន បានបើកសាខាថ្មីរបស់ខ្លួននៅក្នុងចំណតកំពង់សិលា តាមបណ្តោយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុហើយ!
ចាប់ពីថ្ងៃទី 7 មេសា ឆ្នាំ2023 នេះតទៅ គ្នាយើងមិនបាច់បារម្ភរឿងធ្វើដំណើរឆ្ងាយ ខ្លាចអត់មានកន្លែងចតសម្រាក ពត់ដៃ ពត់ជើង ដើម្បីដាក់កាហ្វេមួយកែវឲ្យស្វាងទៀតហើយ។ នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កុំភ្លេចងាកៗមើលស្តាំដៃផង ដោយចំណតឈប់សម្រាកកំពង់សិលាស្ថិតនៅគីឡូម៉ែត្រទី 109 និង ប្រោនសាខាថ្មីមានទីតាំងស្ថិតនៅក្នុងចំណតផ្ទាល់តែម្តង។
អានចប់ហើយ ល្មមដាក់មួយទ្រីប(Trip) ជាមួយ FoodBuzz ហើយតែប៉ុណ្ណេះ គ្នា ឡើងចុះកំពង់សោមរាងញឹកតិចហើយ ហាហា!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.