3 ហាងសម្ពោធក្នុងពេលតែមួយ បញ្ចុះតម្លៃព្រមគ្នា
Saki Suki & BBQ ជាភោជនីយដ្ឋានមួយដែលផ្តល់ជូននូវស៊ុបស៊ូគីនិងប៊ីប៊ីឃ្យូដែលត្រូវបានគេចាត់ទុកថាជាម្ហូបអាហារដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ ចំណែកភោជនីយដ្ឋាន Mega គឺជាភោជនីយដ្ឋានមួយដែលផ្តល់ជូននូវអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ជាមួយនឹងបន្លែស្រស់ៗ។

ឥឡូវនេះភោជនីយដ្ឋានទាំងពីរមានកម្មវិធីអបអរសាទរចំពោះការបើកសម្ពោធសាខាដំបូងរបស់ខ្លួននៅទួលគោក ស្របនឹងហាងកាហ្វេ Gloria Jean’s សាខាសាលាបឋមសិក្សាទួលគោក ជាមួយនឹងការបញ្ចុះតម្លៃពិសេសមានដូចជា៖

- បញ្ចុះ 20% សម្រាប់ម្ហូបគ្រប់មុខនៅក្នុងភោជនីយដ្ឋាន Saki Suki & BBQ និង Mega Restaurant ចាប់ពីថ្ងៃទី 3 ដល់ 9 ខែមិថុនាឆ្នាំ 2018
- ត្រឹមតែ 2 ដុល្លាសម្រាប់ភេសជ្ជៈគ្រប់ប្រភេទទាំងអស់នៅហាងកាហ្វេ Gloria Jean's ចាប់ពីថ្ងៃទី 3 ដល់ 6 ខែមិថុនាឆ្នាំ 2018

ទីតាំង៖ អគារលេខ22 ផ្លូវលេខ289 សង្កាត់បឹងកក់1 ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក) | Googlemap