មកស្គាល់ភោជនីយដ្ឋានម្ហូបចិននៅកម្ពុជា ‘Emperors of China’ និង ‘Dim Sum Emperors’ ដែលមានរហូតទៅដល់ 14 ទីតាំង

ម្ហូបចិនបានទាក់ទាញចំណាប់អារម្មណ៍ និងចំណូលចិត្តមនុស្សជាច្រើននៅទូទាំងពិភពលោកទៅលើរសជាតិដ៏សម្បូរបែប ភាពច្នៃប្រឌិតប្លែកៗគ្នាទៅតាមតំបន់ និងប្រពៃណីនៃការចម្អិនម្ហូបដែលមានអាយុកាលរាប់សតវត្សមកហើយ។ នៅប្រទេសកម្ពុជា ម្ហូបចិនទទួលបានសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំង ហើយភោជនីយដ្ឋាម្ហូបចិនក៏បានកើនឡើងបន្តបន្ទាប់នៅតាមទីក្រុងធំៗ។ ដោយ​មើលឃើញ​ពី​កំណើន​តម្រូវការ​ម្ហូប​ចិន Wong & Meas Co., Ltd ជា​ម៉ាក​យីហោ​ក្នុង​ស្រុក​បានបង្កើតភោជនីយដ្ឋាន Emperors of China និង Dim Sum Emperors ឡើង ដើម្បី​បំពេញតម្រូវការ និង​ចំណូល​ចិត្តរសជាតិសម្រាប់ប្រជាជន​នៅ​កម្ពុជា។

 

 

 

 

 

 

 

 

 

 

ភោជនីយដ្ឋាន Emperors of China បានបើកដំណើរការតាំងពីឆ្នាំ 2008 និងមានឈ្មោះល្បីល្បាញដោយសារសេវាកម្មដ៏ប្រណីត ជាពិសេសរសជាតិចម្រុះនៃម្ហូបចិនបែបបុរាណ និងសម័យ ដែលនាំឱ្យភោជនីយដ្ឋាននេះជាកន្លែងដ៏សាកសមសម្រាប់ការជួបជុំគ្រួសារ និងការពិភាក្សាមុខជំនួញនានា ជាមួយការដេគ័រហាងដែលធ្វើអោយភ្ញៀវមានអារម្មណ៍ថាដូចនៅប្រទេសចិនៗពិត​ រួមជាមួយបន្ទប់ VIP ដែលបានរៀបចំយ៉ាងប្រណិត។ ភោជនីយដ្ឋានមួយនេះមានបម្រើអាហារពេលព្រឹក និងថ្ងៃត្រង់ ដែលផ្តល់ជូននូវមុខម្ហូបដ៏ពេញនិយមដូចជា ទាប៉េកាំង ឌីមសាំធ្វើដោយដៃ និងគ្រឿងសមុទ្រស្រស់ៗ ដែលត្រូវបានរៀបចំដោយមេចុងភៅ ឌីមសាំ និងចុងភៅផ្សេងៗទៀត ដែលជាជនជាតិចិន ហើយមានស្នាដៃដ៏ជំនាញក្នុងការចម្អិនម្ហូបចិនកាតាំង។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

បើនិយាយឱ្យចំទៅ ភោជនីយដ្ឋាន Emperors of China ផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារក្នុងបរិយាកាសដ៏ប្រណីត ជាមួយឌីមសាំធ្វើដោយដៃ និងម្ហូបប្រពៃណីចិន ដោយឡែកភោជនីយដ្ឋាន Dim Sum Emperors បានបើកដំណើរការក្នុងឆ្នាំ 2013 និងផ្តោតសំខាន់ទៅលើផលិតកម្មខ្នាតធំនៃឌីមសាំដែលមានគុណភាពខ្ពស់។ ភោជនីយដ្ឋានមួយនេះ​ក៏​មាន​បម្រើ​ម្ហូបចិន​កាតាំងតាមបែបចិន​ហុងកុង សិង្ហបុរី និង​ម៉ាឡេស៊ី​ ក្នុង​បរិយាកាស​បែបសាមញ្ញ និង​រហ័ស។ Dim Sum Emperors បានក្លាយជាភោជនីយដ្ឋានដ៏ពេញនិយម និងមានកំណើនប្រជាប្រិយភាពជាលំដាប់ក្នុងប្រទេសកម្ពុជា ដោយសារតែការយកចិត្តទុកដាក់ទៅលើអាហារ និងសេវាកម្មដ៏ល្អឥតខ្ចោះកន្លងមកនេះ។

 

 

 

 

 

 

 

 

 

 

ដើម្បីជាការអបអរបំណាច់ឆ្នាំ 2024 នេះ Dim Sum Emperors មានការផ្តល់ជូនពិសេសចំនួន 2៖

●     ប្រូម៉ូសិនទី 1 – រីករាយជាមួយការបញ្ចុះតម្លៃ 50% លើមុខម្ហូបថ្មីចាប់ពីថ្ងៃទី 18 ដល់ 31 ខែតុលា ឆ្នាំ 2024 សម្រាប់ការទទួលទានអាហារពេលថ្ងៃត្រង់នៅហាង និងខ្ចប់។
ប្រូមូសិននេះមាននៅ Dim Sum Emperors សាខា TK Avenue ទួលគោក (ផ្លូវ 566) U Mall ភ្នំពេញ Design Village Mall Caltex ស្គន់ និង PTT ដងទង់ (កោះកុង)

●     ប្រូម៉ូសិនទី 2 – រីករាយជាមួយការបញ្ចុះតម្លៃ 30% ទៅលើការកុម្ម៉ង់អាហារតាមរយៈ online ពីហាង Dim Sum Emperors សាខា TK Avenue ទួលគោក (ផ្លូវ 566) និង U Mall ភ្នំពេញ ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 ដោយចូលទៅកាន់តំណរបញ្ជាទិញតាមរយៈ Facebook Messenger ឬចូលទៅកាន់គេហទំព័រ www.dimsumemperors.com ជាមួយនឹងជម្រើសដឹកជញ្ជូនដល់ទីតាំងដោយគិតថ្លៃបន្ថែម

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

សាខាភោជនីយដ្ឋាន Emperors of China និង Dim Sum Emperors នៅភ្នំពេញ និងតាមបណ្ដាខេត្ត៖ 

●       Emperors of China អូឡាំពិច

●       Emperors of China អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

●       Dim Sum Emperors TK Avenue

●       Dim Sum Emperors ទួលគោក ផ្លូវ 566

●       Dim Sum Emperors U Mall ភ្នំពេញ

●       Dim Sum Emperors Lucky Pavilion Mall

●       Dim Sum Emperors Design Village Mall

●       Dim Sum Emperors K Mall

●       Dim Sum Emperors PTT ដងទង់ (កោះកុង)

●       Dim Sum Emperors Caltex ស្គន់

●       Dim Sum Emperors អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

●       Dim Sum Emperors អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 010646409

untitled

What to read next