Zinger Double Down៖ បឺហ្គឺរសាច់មាន់សុទ្ធគ្មាននំប៉័ងដ៏ពេញនិយមពី KFC ត្រឡប់មកវិញហើយ

ថ្ងៃនេះ FoodBuzz មានដំណឹងល្អមកប្រាប់។ ត្រៀមខ្លុនទទួលដំណឹងល្អនេះនៅ? នោះគឺប៊ឺហ្គឺរដ៏មានប្រជាប្រិយភាព Zinger Double Down បានត្រលប់មកវិញនៅថ្ងៃទី 5 ខែតុលា ឆ្នាំ 2020 ហើយ ដោយសារការសំណូមពរជាច្រើនពីអតិថិជនរបស់ KFC ដែលបានភ្លក្សរសជាតិដ៏ឆ្ងាញ់ប្លែករបស់ប៊ឺហ្គឺរនេះកាលពីឆ្នាំ 2019។ ចាំអស់រយៈពេល 1 ឆ្នាំ ឥឡូវបានញ៉ាំម្ដងទៀតហើយ។ 

Zinger Double Down ត្រូវបានបម្រើជូនអតិថិជនជាលើកដំបូងនៅខែតុលា ឆ្នាំ 2019 និងត្រូវបានការគាំទ្រយ៉ាងច្រើនកុះករ។ តែក្រែងលោភ្លេចរសជាតិ ចាំ FoodBuzz ជួយរំលឹករសជាតិដ៏ឆ្ងាញ់រ​បស់ ប៊ឺហ្គឺរសាច់សុទ្ធនេះជូនប្រិយមិត្ត។ Zinger Double Down ជាប៊ឺហ្គឺរដែលប្រើប្រាស់សាច់មាន់បំពងបន្ទះរសជាតិ Hot & Spicy 2 ដុំ ជំនួសដោយនំប៉័ងបឺហ្គឺរធម្មតា និងនៅចំកណ្ដាលមានទៅដោយឈីសបន្ទះ ទឹកជ្រលក់ឈីស និងទឹកមេយ៉ូណេស ដែលសុទ្ធតែជារូបមន្ដដើមប្រចាំហាង KFC។

ហើយលើកនេះកាន់តែពិសេសប្លែក ដោយ KFC បានបន្ថែមនៅចំណិតម្នាស់ក្នុងប៊ឺហ្គឺរ ដើម្បីទៅបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ប្លែក។ បន្ទះសាច់មាន់បំពងស្រួយៗ និងហឹរតិចៗ តែខាងក្នុងទន់ឆ្ងាញ់ មិនខ្សោះ។ ញ៉ាំតែមួយម៉ាត់ អ្នកនឹងទទួលបាននូវរសជាតិប្រៃពីឈីស ហើយផ្អែមពីម្នាស់ និង មេយ៉ូណេស សព្វសាច់តែម្ដង។

ច្បាស់ណាស់ថា ក្រុមការងារ FoodBuzz ច្បាស់ជាទៅសាក ព្រោះថាជាប់ចិត្តយូរហើយជាមួយនឹងសាច់មាន់បំពងស្រួយៗ ក្តៅៗស្របពេលដែលឈីសកំពុងរលាយឈ្ងុយ បូករួមនឹងទឹកម៉េយូណេស និងចំណិតផ្លែម្នាស់​ទៀតនោះ រសជាតិកាន់តែឆ្ងាញ់ទ្វេរដង។ ទាំងនេះអាចរកបាននៅំគ្រប់សាខាទាំងអស់របស់ KFC។​

ជាមួយ Zinger Double Down  មិនថាអាហារពេលថ្ងៃ ឬ ល្ងាចនោះទេ គឺត្រូវគ្រប់ពេលតែម្ដង។ ចំណែកឯតម្លៃគឺចាប់ពី​ 4.20$ ឡើងទៅ (តម្លៃអាចប្រែប្រួលតាមសាខានីមួយៗ)។ ​អ៊ីចឹងរួសរាន់ឡើងណា៎! ព្រោះថាចំនួនមានកំណត់ បើខកខាន មិនដឹងពេលណា Zinger Double Down មកវិញម្ដងទៀតទេ។

តម្លៃ៖ $4.20 ឡើងទៅ (តម្លៃខុសគ្នាតាមសាខារបស់ KFC)

ម៉ោងបើក៖ 9 ព្រឹកដល់ 9 យប់

លេខទំនាក់ទំនងដឹកជញ្ជូន៖ 023 996 000 / 070 896 000  (ដឹកជញ្ជូនដោយឥតគិតថ្លៃ និងតាមលក្ខន្ដិកៈ)

KFC Cambodia

Food Review