បានសាកនៅ? Yumi’s បាញ់កាញ់ក្តាម រសជាតិពិសេសល្បីលក់ដាច់ខ្លាំង

ល្ងាចឡើងមិនទាន់អស់កម្លាំងរលីងចឹងមានតែរកអីញ៉ាំជាជំនួយ។​ កុំគិតច្រើនអី Yumi’s បាញ់កាញ់ក្តាម អាចជួយបានណា៎។

នៅ Yumi’s បាញ់កាញ់ក្តាម មានលក់អាហារច្រើនមុខដែលរសជាតិគឺសុទ្ធតែពិសេសៗគ្រប់មុខតែម្តង។ អ្វីដែលពិសេសជាគេនោះគឺបាញ់កាញ់ក្តាម។

រសជាតិទឹកស៊ុបខាប់ៗលាយឡំជាមួយនឹងប្រហិតត្រី ប៉ាតេ ពងគ្រួច ជើងមាន់ ដែលរឹតតែពិសេសសម្រាប់អ្នក ចូលចិត្តគ្រឿងសមុទ្រនោះគឺក្តាមថ្មដែលយកទៅចម្អិនពណ៌ក្រហមឆ្អិនឆ្អៅក៏ដូចជាបង្គារផងដែរចំណែកឯរសជាតិវិញស្រស់ផ្អែមសាហាវ។​ ក្តាមថ្មមានរសជាតិផ្អែមពីព្រោះម្ចាស់ហាងបានលួចខ្សឹបប្រាប់ថាជាក្តាមថ្មធម្មជាតិយកមកស្រស់ៗណា៎។

សម្រាប់បាញ់កាញ់ក្តាមមាន 2 ជម្រើសឯណោះ គឺបាញ់កាញ់ក្តាមធម្មតាដែលមានតម្លៃ ១២០០០​រៀល និងបាញ់កាញ់ក្តាមពិសេសតម្លៃត្រឹមតែ ២០០០០រៀល ចង់ប្រាប់ថាធំក្លិនបាញ់កាញ់ក្តាមហើយគឺហេវកូរពោះមួយចានៗដឹងតែតឹងពោះតែម្តងដាក់ជាមួយមីក៏បានបាញ់ស៊ុងក៏បាន។

មិនទាន់អស់ទេ នៅ Yumi’s បាញ់កាញ់ក្តាម ក៏មានបាយឆាក្តាមថ្ម បង្គារ ស៊ុបក្តាម ជើងមាន់ ស្លាបមាន់ ឆាប្រៃផ្អែម។ មិនតែប៉ុណ្ណោះទេ ញ៉ាំឆ្អែតហើយនៅ Yumi’s បាញ់កាញ់ក្តាម ក៏មានភេសជ្ជៈជាច្រើនប្រភេទពិសេសជាងគេនោះគឺ ទឹកអំពិលទុំ និង​​ តែក្រហម​ ផងដែរញ៉ាំហើយស្រឡះករមែនទែន។ 

សម្រាប់ព័ត៌មានបន្ថែមឬទាក់ទងជាមួយការទិញសិទ្ធិអាជីវកម្មអាចទំនាក់ទំនងទៅកាន់លេខ 096 5619 666 / 011 629 951 ឬចូលទៅកាន់ហ្វេសបុ៊កផេក Yumi’s បាញ់កាញ់ក្តាម ៕ 

Yumi's បាញ់កាញ់ក្តាម- Yumi's Banh Canh Kdam

  • Behind WB Finance Central market, Ou Dong Calmette st53 Phnom Penh, Cambodia
  • 010 753 344

Food Review