អ្វីទៅជា Teppanyaki? និងហាងទាំង 6 ដែលអ្នកអាចញ៉ាំម្ហូបនេះបាន
Teppanyaki (តេប៉ានយាគី) គឺជាប្រភេទម្ហូបជប៉ុនមួយបែបដែលប្រើចង្ក្រានខ្ទះដែកដើម្បីចម្អិនម្ហូប។ ពាក្យថា តាប៉ាន មានន័យថាខ្ទះដែក ចំណែកពាក្យ យាគី មានន័យថាអាំងឬក៏ចៀន។ បើទោះបីជាយើងអាចសង្កេតឃើញថាភោជនីយដ្ឋានជប៉ុនកំពុងតែមានសន្ទុះយ៉ាងខ្លាំងនៅភ្នំពេញ ប៉ុន្តែមិនសូវជាមានភោជនីយដ្ឋានច្រើនប៉ុន្មានទេដែលមាន Teppanyaki។ ខាងក្រោមនេះជាហាងទាំង 6 ដែលអ្នកអាចស្វែងរក Teppanyaki។
ចំណាំ៖ Teppanyaki ជាធម្មតាមានតំលៃថ្លៃគួរសម។ ក្នុងមួយឈុតដែលមនុស្ស 4 អ្នកអាចញ៉ាំបានមានតម្លៃពី 40$ ទៅ 150$។
-
Kobe Japanese Restaurant
មានឈ្មោះល្បីជាយូរឆ្នាំខាងម្ហូបជប៉ុនហាងនេះផ្ដល់ជូនអាហារដែលមានគុណភាពដូចជាសាច់គោកូបេ និងជាពិសេស Teppanyaki។
ទីតាំង: ផ្លូវកម្ពុជាក្រោម ខាងកើតសាលាសន្ឋរម៉ុក | GoogleMap
-
Nagaworld
កាសីណូដ៏ធំនេះក៏មានផ្ដល់ជូន Teppanyaki នៅក្នុងភោជនីយដ្ឋានម្ហូបជប៉ុនរបស់ពួកគេដែរ។
ទីតាំង: ផ្លូវព្រះសីហនុ | GoogleMap
-
Samouraï Restaurant
សាម៉ូរៃគឺជាហាងតែមួយគត់ដែលផ្ដល់ជូន Teppanyaki និងមិននៅក្នុងសណ្ឋាគារ។ លើសពីនេះ ហាងនេះក៏មានតម្លៃសមរម្យបើប្រៀបទៅនឹងហាងដទៃ។
ទីតាំង: ផ្លូវ 240 | GoogleMap
-
Garden City Hotel
សណ្ឋាគារដែលនៅឆ្ងាយពីក្រុងនេះក៏មានជា Teppanyaki សម្រាប់ភ្ញៀវផងដែរ។ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ទទួលទានមុននឹងធ្វើដំណើរកំសាន្ត អាចមកសាក Teppanyaki នៅហាងនេះប្រហែលជាជម្រើសដ៏ល្អមួយ។
ទីតាំង: ផ្លូវលីយ៉ុងផាត់ ឆ្លងតាមស្ពានព្រែកក្ដាម | GoogleMap
-
Kanji Japanese Restaurant
ស្ថិតនៅក្នុង Almond Hotel ហាងនេះមានឈរឈ្មោះយូរមកហើយក្នុងវិស័យម្ហូបជប៉ុន។ សាកម្ដងទៅ?
ទីតាំង: ផ្លូវសុធារស | GoogleMap
-
Takezono at Sokha Hotel
នៅសណ្ឋាគារសុខាវិញក៏មិនចាញ់គេប៉ុន្មានដែរ។អ្នកអាចញ៉ាំ Teppanyaki បណ្ដើរ ទស្សនាទេសភាពទីក្រុងភ្នំពេញពីជាន់ទី១៩បណ្ដើរ។ មួយជីវិតមានប៉ុន្មានដង?
ទីតាំង: ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ | GoogleMap