មានដឹងអត់ថា ប្រទេសជិត និងឆ្ងាយពីយើង គេនិយមធ្វើស៊ុតញ៉ាំប្លែកៗបែបណា?

តាមពិតទៅគ្រឿងផ្សំសាមញ្ញ ឲ្យតែយើងចេះច្នៃ ក៏ក្លាយជាអាហារមិនសាមញ្ញ និងពេញនិយមបានដែរ។ បើគិតដូចគ្នាដែរ ចាំFoodBuzz នាំឲ្យស្គាល់មុខម្ហូបដែលមានស៊ុតជាគ្រឿងផ្សំគោល ដែលប្រទេសល្បីៗ ទាំងជិតខាង និងឆ្ងាយពីយើង និយមញ៉ាំនៅក្នុងអត្ថបទខាងក្រោមនេះ

Image: NDTV Food
#1 ថៃ

- ឈ្មោះ៖ ខៃយ៉ាត់សៃ (Khai Yat Sai)

- របៀបចម្អិន/ញ៉ាំ៖ ពងទាចៀន

- វិធីចម្អិន៖ វ៉ៃពងទា (ដាក់អំបិល ស្ករ ប៊ីចេង លាយទឹកបន្តិច) ឲ្យឆ្អិន ហើយខ្ចប់សាច់ចិញ្ច្រាំឆា​ (ឆាដាក់គ្រឿង សាច់ និងបន្លែតាមចំណូលចិត្ត ភាគច្រើនដាក់ហឹរៗបានឆ្ងាញ់)

Image: Sav's Thai Kitchen
#2 វៀតណាម

- ឈ្មោះ ៖ កាហ្វេពងទា 

- របៀបចម្អិន/ញ៉ាំ ៖ អមជាមួយកាហ្វេ

- វិធីចម្អិន ៖ វ៉ៃពងទា (យកតែផ្នែកក្រហម) ជាមួយនឹងទឹកដោះគោខាប់ ឲ្យឡើងគ្រីម រួចចាក់ដាក់លើកាហ្វេខ្មៅក្តៅៗ។

Image: The Sophisticated Caveman

Image: VietnamDrive
#3 ហ្វីលីពីន

- ឈ្មោះ ៖ ខ្វេកខ្វេក (Kwek Kwek)

- របៀបចម្អិន/ញ៉ាំ ៖ ពងក្រួចបំពងម្សៅ (ញ៉ាំជាមួយទឹកជ្រលក់)

- វិធីចម្អិន ៖ លាយម្សៅបំពង (ដាក់ម្សៅស៊ុប​ ស្ករ និងទឹក) ហើយដាក់ពងក្រួចស្ងោរឆ្អិនចូល រួចបំពងជាមួយខ្លាញ់ក្តៅៗ។ អាចញ៉ាំជាមួយនឹងទឹកខ្មេះ ទឹកម្ទេស ឬ ទឹកត្រីជូរហឹរបាន។

Image: VietnamDrive
#4 ម៉ាឡេស៊ី និង សឹង្ហបុរី

- ឈ្មោះ៖ ស៊ុតស្ងោរជ័រព្នៅ

- របៀបចម្អិន/ញ៉ាំ ៖ ញ៉ាំជាមួយនំប៉័ង (ជាអាហារពេលព្រឹក)

- វិធីចម្អិន ៖ ស្ងោរស៊ុតកុំឲ្យឆ្អិនខ្លាំង (ទុកត្រឹមលក្ខណៈជ័រព្នៅ) ហើយចាក់ទឹកស៊ីអ៊ីវ និងរោយម្រេចពីលើតិចៗ។ ដាក់ញ៉ាំក្តៅៗជាមួយនឹងនំប៉័ងចំណិត បើមានកាហ្វេខ្មៅមួយកែវទៀត គ្រប់ឈុតតែម្តង!

Image: VietnamDrive

Image: Serious Eats
#5 ចិន

- ឈ្មោះ៖ ពងទាទឹកក្បុង​ (Century Eggs)

- របៀបចម្អិន/ញ៉ាំ៖ ស្ងោរញ៉ាំជាមួយបបរ ឬ ធ្វើម្ហូបផ្សេងៗ

- វិធីចម្អិន៖ ដាំទឹកពុះ ហើយដាក់អំបិលឲ្យប្រៃល្មម រួចទុកឲ្យត្រជាក់ សឹមចាក់ទឹកក្បុង​ (សារធាតុសូដ្យូមអ៊ីដ្រុកស៊ីត) 2 ស្លាបព្រា។ ចាក់ដាក់ក្នុងកែវស្អាត ហើយដាក់ស៊ុតត្រាំឲ្យលិច ទុករយៈពេលប្រមាណ ៣ សប្តាហ៍។ ដកចេញ ដោយស្រោបថង់ឬ អង្កាម រួចទុកក្នុងទូទឹកកកកន្លែងត្រជាក់ធម្មតា។

Image: Prep Perfect
#5 ជប៉ុន

- ឈ្មោះ៖ តាម៉ាហ្គូយ៉ាគី (Tamagoyaki)

- របៀបចម្អិន/ញ៉ាំ ៖ ស៊ុតចៀនក្រឡុកជាមួយគ្រឿង

-វិធីចម្អិន ៖ ដូចពងទាចៀនក្រឡុកគ្រឿងយើងដែរ​ តែខុសត្រង់ចៀនជាដំណាក់ៗ។ លើកទី១ ពេលឆ្អិន មូរទៅកៀន ហើយចាក់ថែមទៀត រូចមូរបន្តដាក់ទៅកៀន រហូតដល់អស់ ទើបលើកដាក់ចាន ហើយកាត់ជាកង់ៗ។

Image: I Am A Food Blog

Image: Yummly
#6 កូរ៉េ

- ឈ្មោះ៖ ស៊ុតចំហុយ

- របៀបចម្អិន/ញ៉ាំ៖ ញ៉ាំជាលក្ខណៈ side dishes

-វិធីចម្អិន ៖ វ៉ៃក្រឡុកស៊ុតជាមួយនឹងទឹកត្រី ស្ករស (ដាក់សាច់ ឬបន្លែថែមក៏បាន) ហើយរាងឡើង ហើយដាក់ចំហុយរហូតដល់ឆ្អិន។

Image: Korean Bapsang
#7 បារាំង

-ឈ្មោះ៖ ស៊ុតដុត (Oeufs Cocotte)

-របៀបចម្អិន/ញ៉ាំ ៖ ញ៉ាំជាមួយនំប៉័ង 

-វិធីចម្អិន ៖ ដាក់សាច់ហេម​ (ham) ឈីស គ្រីម និងរោយម្រេចពីលើក្នុងខ្ទះ ឬ ឆ្នាំង (អាចដាក់ដុតបាន) រួចចាក់ស៊ុត (កុំឲ្យបែកផ្នែកក្រហម) ចូល​ ហើយរោយអំបិល-ម្រេច ពីលើតិចៗ។ ដាក់ដុតក្នុងម៉ាយក្រូវ៉េវ ១០នាទី ដោយចំហគ្រប ហើយ៥នាទីទៀត ដោយបិទគ្រប។

Image: Turbigo Gourmandises
#8 អង់គ្លេស

- ឈ្មោះ ៖ ស៊ុតរុំសាច់ជ្រូកបំពង (Scotch Eggs)

- របៀបចម្អិន/ញ៉ាំ ៖ ញ៉ាំជាមួយ Mustard ឬ ញ៉ាំទទេ

- វិធីចម្អិន ៖ ស្ងោរស៊ុតឲ្យឆ្អិន ហើយប្រឡាក់សាច់ជ្រូកចិញ្រ្ចាំ ឬ កិន រួចរុំស៊ុតឲ្យជិត ហើយប្រឡាក់ជាមួយម្សៅបំពង ម្សៅស្រួយ (កម្ទេចនំប៉័ង) និងស៊ុត។ ដាក់បំពងក្នុងខ្ទះក្តៅដល់ឆ្អិន រួចពុះជា 2។

Image: Corrie Cooks

Food Review