ចង់ដឹងថាមានអាហារ និង ភេសជ្ជៈរសជាតិតុងយ៉ាំប្លែកៗអ្វីខ្លះអត់?

សួស្ដីប្រិយមិត្ត FoodBuzz! ធ្លាប់ញ៉ាំសម្លរតុងយ៉ាំ ឬមីកំប៉ុងរសជាតិតុងយ៉ាំទាំងអស់គ្នាហើយមែនទេ ប៉ុន្តែមានដឹងអត់ថាម្សៅ ឬគ្រឿងតុងយ៉ាំអាចកែច្នៃដាក់ក្នុងម្ហូប ឬចំណីអាហារជាច្រើនមុខទៀត។ ដូច្នេះថ្ងៃនេះយើងបានចងក្រងអាហារចំនួន 10 ប្រភេទប្លែកៗដែលមានរសជាតិតុងយ៉ាំសម្រាប់អ្នកទាំងគ្នា។

មីកំប៉ុងតុងយ៉ាំ

1) ​ស៊ុបប៊ូ​ហ្វេរសជាតិតុងយ៉ាំ

ស៊ុបតុងយ៉ាំរសជាតិហឹរ ឈ្ងុយឆ្ងាញ់ រួមជាមួយសាច់និងបន្លែស្រស់ៗជាច្រើនមុខទៀត មួយឆ្នាំងនេះញ៉ាំបាន 2 ទោ 3 នាក់។ ចង់បានអីទៀត?

Shabu Shabu

Shabu Boo-tueng

តម្លៃ៖ ប្រហែល 10 ដុល្លារ

ទីតាំង៖

  • គ្រប់សាខា Shabu Shabu
  • Shabu Boo Tueng៖ ផ្លូវ 516 សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទល់មុខអេស៊ីលីដា) | Googlemap 

2) ស៊ុបនិងមីតុងយ៉ាំ

បើយល់ថា ស៊ុបប៊ូហ្វេច្រើនស្កេកស្កះពេក សាកមួយនេះម្ដង។ តំលៃសមរម្យដាក់មួយចានឆ្អែត។ ជាលក្ខណៈស៊ុបកម្ម៉ង់ ឬ ញ៉ាំជាមួយមីក៏បាន។

មីទាញតុងយ៉ាំ

មីទាញតុងយ៉ាំ

តម្លៃ៖ ចាប់ពី 7000 រៀលទៅ 30000 រៀល

ទីតាំង៖

  • គ្រប់សាខាស៊ុបទឹកសៀង (Teuk Sieng)
  • មីទាញតុងយ៉ាំ (ម្ដុំ IFL)៖ ផ្លូវលេខ 122 សង្កាត់ទឹកល្អក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ (នៅក្រោយ Gloria Jean’s Café IFL) | Googlemap 
  • ស៊ុបនិងមីតុងយ៉ាំ (ក្រោយមន្ទីរពេទ្យកុមារជាតិ) | Googlemap 
  • យ៉ាំមីម៉ាម៉ា (ទល់មុខ Pizza Company សាខាមុនីវង្ស) | Googlemap 

3) មីក្រឡុក ឬ មីញាំ

មីក្រឡុកផ្សំពីមីសួ ឬមីលឿងជាមួយសាច់គោ គ្រឿងសមុទ្រ បន្លែ និងគ្រឿងតុងយ៉ាំ។ រសជាតិស្រដៀងនឹងស៊ុបតុងយ៉ាំ គ្រាន់តែគោកអញ្ចឹងរៀងប្រៃ ហើយរសជាតិមុតជាងបន្ដិចហើយ។

មីក្រឡុក @TJ’s House

មីក្រឡុក @មីក្រឡុកបីមុខ

តម្លៃ៖ ចាប់ពី 6000 រៀលឡើងទៅ

ទីតាំង៖

  • TJ’s House៖ ផ្លូវលេខ 24 BT​ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​ ភ្នំពេញ | Googlemap
  • យ៉ាំមីម៉ាម៉ា (ទល់មុខ Pizza Company សាខាមុនីវង្ស) | Googlemap
  • មីក្រឡុកបីមុខ (ទល់មុខវិទ្យាល័យព្រះអង្គអេង) | Googlemap
  • តូបមីក្រឡុក (ម្ដុំសាលាចិននិងផ្សារអូឡាំពិច) | Googlemap 

4) សម្លតុងយ៉ាំ

ប្រជាជនអាស៊ីខ្វះបាយអត់បានទេត្រូវអត់? អញ្ចឹងកុំភ័យ ពួកយើងក៏បានរកឃើញហាងមួយចំនួនដែលលក់បាយជាមួយសម្លតុងយ៉ាំឈ្ងុយឆ្ងាញ់ សមឥតខ្ចោះសម្រាប់ពេលល្ងាច និងរដូវភ្លៀងផងដែរ។

សម្លតុងយ៉ាំ @Tum Yumm Kung Thai Restaurant

តម្លៃ៖ ប្រហែល $3-5

ទីតាំង៖

  • ភោជនីយដ្ឋានតុំយ៉ុងគុង៖ ផ្ទះលេខ 10 ផ្លូវលេខ 278 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានី​ភ្នំពេញ | Googlemap 
  • ភោជនីយដ្ឋាន Le Garden៖ ផ្ទះលេខ 15 ផ្លូវ 528 សង្កាត់បឹងកេងកង 1 ខណ្ឌទួលគោក ភ្នំពេញ (ទល់មុខមន្ទីរពេទ្យខេមា) | Googlemap 

5) បាយ​ឆាតុងយ៉ាំ

អត់ចូលចិត្តម្ហូបទឹកត្រូវអត់? ចឹងសាកបាយឆាតុងយ៉ាំម្ដងមើល៍ រសជាតិប្លែកប៉ុនណាទៅ។

បាយឆាតុងយ៉ាំ @ភូមិបុត្តាយា

បាយឆារសជាតិតុងយ៉ាំ @ICoffee Take Away

តម្លៃ៖ ប្រហែល $3.5

ទីតាំង៖

  • ICoffee Take Away៖ ផ្លូវ 217 នៅក្នុងស្ថានីយតេលាស្ទឹងមានជ័យ | Googlemap 
  • ភូមិបុត្តាយា៖ ផ្ទះលេខ 7 ផ្លូវ 1996 ក្បែរផ្លូវហាណូយ ផ្សារដីហុយ | Googlemap 
  • Postal Coffee & Eatery៖ ផ្លូវ 371 បឹងទំពន់ ខ័ណ្ឌមានជ័យ ភ្នំពេញ | Googlemap 
  • ចំប៉ី ស សាច់អាំងទឹកកាពិម្ចាស់ដើមក្រុងភ្នំពេញ៖​ ផ្លូវទន្លេសាប ម្ដុំសណ្ឋាគារសុខា | Googlemap 

6) Spaghetti តុងយ៉ាំ

សូមណែនាំ " Spaghetti តុងយ៉ាំ" ម្ហូបកូនកាត់លោកខាងលិចនិងអាស៊ី! មិនសូវមានអ្នកស្គាល់ទេ តែបើបានសាក ដឹងតែចាប់ចិត្តហ្មង។

Spaghetti តុងយ៉ាំ @Brown Coffee and Bakery

Spaghetti តុងយ៉ាំ @E&M Coffee

តម្លៃ៖ ប្រហែល $4

ទីតាំង៖

  • គ្រប់សាខាទាំងអស់របស់ Brown Coffee & Bakery
  • គ្រប់សាខាទាំងអស់របស់ E & M Coffee

7) ស្លាបមាន់ក្រឡុករសជាតិតុងយ៉ាំ

ទៅមើលអាហារសម្រន់ម្ដង…អ្នកណាដែលមិនស្គាល់ហើយមិនចូលចិត្ត "ស្លាបមាន់ក្រឡុក 7 រសជាតិ"។ ជាពិសេសរសជាតិតុងយ៉ាំដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ។

ស្លាបមាន់ក្រឡុក @Sambo Sreyvat

តម្លៃ៖ 2500 រៀលសម្រាប់ស្លាបមាន់ 10

ទីតាំង៖ រាល់តូបដែលលក់ "ស្លាបមាន់ក្រឡុក 7 រសជាតិ" (ម្ដុំសាលារៀនចិនទូនហ្វា) | Googlemap 

8) ដំឡូងបំពងរសជាតិតុងយ៉ាំ

ដំឡូងបារាំង? ឆ្ងាញ់!

គ្រឿងតុងយ៉ាំហឹរៗ? ជក់មាត់!

ចុះបើដំឡូងបំពងរសជាតិតុងយ៉ាំ? អ៊ែមកប់!!!

ដំឡូងបារាំងបំពងរសជាតិតុងយ៉ាំ @Krolok

ដំឡូងបារាំងបំពងរសជាតិតុងយ៉ាំ @SayChiizu

ទីតាំង៖

  • SayChiizu Cambodia ($2.6) ក្នុង Eden Garden បឹងកក់ | Googlemap 
  • Krolok (ចាប់ពី 3000 រៀល) តីរវិថីព្រះស៊ីសុវតិ្ថ ទល់មុខនិងធនាគារ ANZ Royal | Googlemap 

9) ពោតលីងរសជាតិតុងយ៉ាំ

ពោតលីងរសជាតិតុងយ៉ាំពីរោងភាពយន្ត Legend ទើបមកដល់ដើមខែវិច្ឆិកានេះឯង។ អញ្ចឹងកុំភ្លេចទៅភ្លក្សមើលថាមានរសជាតិប្លែកយ៉ាងម៉េចទៅវិញ?!

Popcorn រសជាតិតុងយ៉ាំ

តម្លៃ៖ ខ្នាតតូច 2$ & ខ្នាតធំ 3.5$

ទីតាំង៖​ គ្រប់សាខារោងភាពយន្ត Legend ទាំងអស់

10) ភេសជ្ជៈរសជាតិតុងយ៉ាំ

ចុងក្រោយ "តែតុងយ៉ាំទឹកកក" ។ ខាង FoodBuzz ក៏ទើបតែសរសេរ review (អត្ថបទ Review) ហើយថ្មីៗនេះពីភេសជ្ជៈតែតុងយ៉ាំទឹកកកនេះនៅឯហាងកាហ្វេ Takefive វាមានរសជាតិផ្អែម ជូរ ហឹរនិងរសជាតិប្លែកជាច្រើនទៀតនៅក្នុងកែវតែមួយ!

តែតុងយ៉ាំទឹកកក

តែតុងយ៉ាំទឹកកក

តម្លៃ៖ $3.35

ទីតាំង៖ ផ្ទះ128, ផ្លូវ10ម៉ែត្រ, បុរីភ្នំពេញថ្មីឡាសែនសុខ, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ (ទល់មុខសាលាអន្តរជាតិបញ្ញាសាស្រ្តសាខាសែនសុខ) | Googlemap 

BONUS: ម្ហូបអាហាររសជាតិតុងយ៉ាំដែលអាចនឹងមកដល់ឆាប់ៗនេះ

ក្រៅពីចំណីអាហារខាងលើ ខាងក្រោមនេះមិនទាន់មាននៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែយើងសង្ឃឹមថានឹងអាចមកដល់ក្នុងពេលឆាប់ៗនេះ។ ចាំតាមដានជាមួយ FoodBuzz ទាំងអស់គ្នា!

  • ភីហ្សារសជាតិតុងយ៉ាំ
  • ស្រាក្រឡុករសជាតិតុងយ៉ាំ៕
  • Pizza រសជាតិតុងយ៉ាំ

    ស្រាក្រឡុករសជាតិតុងយ៉ាំ

Food Review