តៀមមីទីមួយ- Tiem Mee Tee Muoy
- Street 108, Sangkat Wat Phnom
- 070 705 858
តៀមមីទីមួយ ជាហាងបែបចិនដែលទើបតែបើកដំណើរការមិនជាយូរប៉ុន្មានទេ តែមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនក៏ពីព្រោះតែរសជាតិម្ហូបនៅទីនេះ និងការតុបតែងហាងដ៏គួរឲ្យទាក់ទាញផងដែរ។
បើសិនជាលោកអ្នកកំពុងតែស្វែងរកហាងដែលមានលក់ម្ហូបបែបចិនជាច្រើបមុខ និងហតផតបែបចិន ដែលមានច្រើនរសជាតិនោះ លោកអ្នកអាចមកទីនេះបានណា៎ ធានាទាំងរសជាតិនិងអនាម័យសំខាន់តុអង្គុយធំទូលាយយ៉ាងទំនើបទៀតផង។ គ្រប់ជ្រុងនៃហាងបានផ្តល់នូវទីតាំងថតរូបស្អាតៗជាមួយភ្លើងពណ៌បែបរ៉ូមែនទិក។
តៀមមីទីមួយ គ្រប់មុខម្ហូបទាំងអស់មានរសជាតិឆ្ងាញ់និងមានរសជាតិឌិតជាមួយនឹងក្លិន និងរសជាតិបែបចិន តែញ៉ាំទៅមិនទ្រលាន់ឡើយ។ ជាពិសេសនោះគឺមានអនាម័យខ្ពស់ ហើយសម្រាប់រសជាតិរបស់ម្ហូបនីមួយៗធានាថារសជាតិដើមបែបចិនតែម្តង។ ចំណែកឯតម្លៃវិញគឺសមរម្យដែលអាចទទួលយកបានជាពិសេសទៅទៀតនោះគុណភាពខ្ពស់ជាមួយគ្រឿងផ្សំពិសេសដែលធ្វើឲ្យរសជាតិរបស់ម្ហូបនីមួយៗកាន់តែមានឱជារស។
បើសិនជាលោកអ្នកចង់ភ្លក់ជាមួយនឹងរសជាតិអាហារឆ្ងាញ់ៗ ក៏ដូចជាហតផងបែបចិន ដែលមានទឹកស៊ុបច្រើនរសជាតិលោកអ្នកអាចជ្រើសរើស តៀមមីទីមួយ បាន។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.