ម៉ោះ មកស្គាល់ហាងកាហ្វេបម្រើអាហារសុខភាពឆ្ងាញ់ៗតូចមួយនៅក្រុងសៀមរាប

បើនិយាយពីភូមិកណ្ដាល ប្រហែលជាមិនអ្នកស្គាល់ពីភូមិនេះច្រើនឡើយ ព្រោះភូមិនេះជាតំបន់សប់ភីងតូចមួយ នៅកណ្ដាលក្រុងសៀមរាប ដែលមានហាងកាហ្វេស្អាតៗមានលក់វត្ថុអនុស្សាវរីយ៍ និងរបស់របរកែច្នៃពីសំរាមជាច្រើនដែរធ្វើអោយភ្ញៀវទេសចរបរេទេសភាគច្រើនចូលចិត្តទៅលេងតំបន់នេះ។

The Little Red Fox Expresso

កន្លែងនេះជាកន្លែងដ៏ល្អសាកសមបំផុតសម្រាប់អ្នកចូលចិត្តអានសៀវភៅ និងធ្វើការក្នុងបរិយាកាសស្ងប់ស្ងាត់ ហើយស្រស់ថ្លាបែបសាមញ្ញ។ ការរៀបចំហាងមានពោរពេញទៅរូបថតអាល់បុមចម្រៀងខ្មែរ តាំងពីទសវត្សរ៍ទី ៥០-៦០ ជំនាន់លោកតា ស៊ិន ស៊ីសាមុត និងលោកយាយ រស់ សេរីសុទ្ធា ហើយចម្រៀង ដែលនៅក្នុងហាងទៀត គឺគេចាក់បទខ្មែរនិងបរទេសតាំងពីទស្សវត្សទី ៥០-៦០ ទាំងអស់។

The Little Red Fox Expresso

The Little Red Fox Expresso

កាហ្វេប្រចាំហាងភាគច្រើន ឆុងដោយដៃ និង ម៉ាស៊ីន ប៉ុន្តែលក្ខណៈពិសេសនោះគឺ គេមានរូបមន្ត បង្កើតកាហ្វេដោយខ្លួនឯងដែលខុសប្លែកពីគេ មានដូចជា មាន កាហ្វេ ឈីលីមូកា (កាហ្វេលាយជាមួយម្សៅម្ទេស) កាហ្វេ កូកូណាត់ ស៊ីណាមិនមូកា និង កាហ្វេ លេមុនក្រាស ជីនជ័រ ឡាតេ ជាដើម។

The Little Red Fox Expresso

The Little Red Fox Expresso

មិនតែប៉ុណ្ណោះ ហាងកាហ្វេនេះចូលរួមជួយថែរក្សាបរិស្ថានសង្គមទៀតផង ដោយការប្រើប្រាស់ទុយោធ្វើពីបំពង់ឬស្សី និងកែវថ្មសម្រាប់ដាក់កាហ្វេ ឬ ភេសជ្ជៈផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងហាង ចំណែកឯការវេចខ្ជប់ទៅខាងក្រៅ គឺគេប្រើកែវក្រដាស និង បំពង់ក្រដាសជំនួសដោយកែវប្លាស្ទិច។ សម្រាប់អតិថិជន ដែលយកកែវមកខ្លួនឯង នឹងទទួលបានការបញ្ចុះតម្លៃ ២៥ សេនផងដែរ។

The Little Red Fox Expresso

The Little Red Fox Expresso

ក្រៅពីកាហ្វេ ទីនេះក៏មានលក់អាហារពេលព្រឹក និង ថ្ងៃត្រង់បែបខ្មែរ លោកខាងលិច ម្ហូបសុខភាព និងអាហារបួសផងដែរ​ ហើយក្រុមកាងារ FoodBuzz យើងបានភ្លក្សមុខម្ហូបពិសេសៗ ២-៣ មុខនៅទីនេះ។ តោះ ចង់ដឹងថាមានអីខ្លះអត់?

The Little Red Fox Expresso

មុខម្ហូបដំបូងដែលពួកយើងបានសាកគឺ Omelette ដែលមានលាយជាមួយបន្លែចម្រុះសំបូរទៅដោយ សារធាតុចិញ្ចឹម ចំណែកឯ Toast Pesto មានរសជាតិឆ្ងាញ់ប្លែកជាមួយនឹងរសជាតិក្រូចឆ្មារតិចៗ និងឈ្ងុយដោយសារជីរណា មិនតែប៉ុណ្ណោះ ពួកយើងអាចបន្ថែម Bacon និង Egg បានតាមចំណង់ចំណូលចិត្ត ទៀតផង។ 

The Little Red Fox Expresso

សម្រាប់ផ្នែកបង្អែម យើងបានភ្លក្ស  Dragon Smoothie និង Mango Smoothie តិចច្រលំថាភេសជ្ជៈក្រឡុក ទាំងពីរមុខជាបង្អែមផ្លែឈើស្រស់ៗដែលត្រូវបានណែនាំជាពិសេសតែម្ដង។

បើកពីម៉ោង៖ 7 ព្រឹក ដល់ 5 ល្ងាច (បិទរៀងរាល់ថ្ងៃពុធ)

តម្លៃ៖ 

 

  • អាហារ៖ ចាប់ពី $2.25 
  • ភេសជ្ជៈ៖ ចាប់ពី $2

 

ទីតាំង៖ ផ្លូវហាប់ក្វាន ភូមិមណ្ឌលមួយ (ភូមិកណ្ដាល ក្រោយធនាគារ J Trust Royal Bank) សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប | Googlemap 

Food Review