ឆ្លងកាត់ 6 ដំណាក់កាលទម្រាំបានសេវាកម្មល្អបែបនេះនៅ The Coffee Club

ពេលទៅញ៉ាំអីនៅហាងម្តងៗ ក្រៅពីអាហារឆ្ងាញ់ហើយនោះ ប្រាកដជាត្រូវកាសេវាកម្មល្អ ព្រោះថាពេលដែលយើងមានអារម្មណ៍ល្អ យើងក៏ញ៉ាំអាហារដោយក្ដីរីករាយដែរ ហើយប្រាកដជាចង់ត្រឡប់ទៅកាន់កន្លែងហ្នឹងម្ដងទៀតនៅថ្ងៃក្រោយ។

                    

បុគ្គលិកគ្រប់រូបរបស់ The Coffee Club ត្រូវបានទទួលការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ទៅលើសេវាកម្មបម្រើជូនអតិថិជន។

ជាក់ស្តែង ក្រុមការងារ FoodBuzz បានឆ្លងកាត់ដោយផ្ទាល់ ដោយបុគ្គលិកមានអាកប្បកិរិយាទន់ភ្លន់ និងរួសរាយរាក់ទាក់ចំពោះអតិថិជនទាំងពេលស្វាគមន៍ បម្រើម្ហូបអាហារ ការប្រាស្រ័យទាក់ទង ក៏ដូចជាការថ្លែងអំណរគុណផងដែរ។

 

 

អ្វីដែលពិសេស និងគួរឲ្យកត់សម្គាល់ជាងគេ ចំពោះសេវាកម្មល្អឥតខ្ចោះនៅទីនេះ គឺការបម្រើសេវារបស់ពួកគេត្រូវបានធ្វើឡើងក្នុង 6 ដំណាក់កាលធំៗរួមមាន ៖

  

1- អតិថិជនគ្រប់រូបត្រូវបានទទួលរាក់ទាក់ស្វាគមន៍ ប្រកបដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់។

2- រាល់ការកុម្ម៉ង់ត្រូវបានទទួល និងកត់ត្រាដោយម៉ត់ចត់ និងយកចិត្តទុកដាក់។

3- ការបម្រើម្ហូបអាហារ និងភេសជ្ជៈ ត្រូវបានធ្វើឡើងជាមួយស្មារតីប្រុងប្រយ័ត្ន។

4- ក្រោយពេលអាហារត្រូវបានដាក់ជូនហើយ បុគ្គលិកនឹងធ្វើការសាកសួរនូវមតិយោបល់ ក៏ដូចជាសំណូមពរផ្សេងៗថាតើលោកអ្នកពេញចិត្តនូវសេវាកម្ម ឬ ទេ? តើមានបញ្ហាអ្វី ឬ អត់? ហើយពួកគេនឹងផ្តល់ជូននូវដំណោះស្រាយសមស្របណាមួយភ្លាមៗ។

5- ផ្ដល់ដំណោះស្រាយ ឬ ដោះស្រាយបញ្ហាជូនអតិថិជនភ្លាមៗ។ រួចសួរបញ្ជាក់បន្ថែមប្រសិនបើមានបញ្ហាអ្វីផ្សេងទៀត។

6- ការគោរពថ្លែងអំណរគុណដោយភាតរភាពចំពោះអតិថិជន។

    

មក The Coffee Club អ្នកនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងសេវាកម្មតាមស្ដង់ដារ។

The Coffee Club

  • Rue Pasteur (51), Corner of St. 63, Sangkat Boeung Keng Kang, Khan Chamkarmon, Phnom Penh
  • 023 230 786

Food Review