ទៅដើរលេងសៀមរាប ចង់ញ៉ាំតែគុជ ទៅញ៉ាំណាឆ្ងាញ់?
សៀមរាបភ្នំពេញវិលវិញមិនឆ្ងាយ មួយឆ្នាំៗឡើងចុះសៀមរាបស្ទើរតែរាប់ភ្លេច ប្រិយមិត្ត FoodBuzz ណាខ្លះអញ្ចឹងដែរ?


ប៉ុន្តែបញ្ហាមួយពេលទៅដល់ខេត្តសៀមរាប គឺតែងតែអាកាសធាតុក្ដៅខ្លាំង ហួតហែង ហើយឲ្យតែពេលក្ដៅអញ្ចឹង គឺតែងតែនឹកឃើញចង់ផឹករបស់ផ្អែមៗត្រជាក់ៗដូចតែគុជអីហ្នឹងហ្មង ហើយបើដូចអ្នកសរសរអត្ថបទនេះផ្ទាល់គឹថាអត់មួយថ្ងៃមិនបានទេ ដូច្នេះទោះជាទៅដល់សៀមរាបក៏ត្រូវតែតាមស្កាត់រកឲ្យបានមួយកែវដែរ។


អ៊ីចឹងហើយបានខាង FoodBuzz ក៏ខំទៅស្កាត់សង្ងំភ្លក្សតែគុជប្រ៊េនថ្មីដែលទើបតែបើកនៅក្រុងអង្គរខេត្តសៀមរាប ដែលទទួលការគាំទ្រពីភ្ញៀវទេសចរណ៍ និងអ្នករស់នៅខេត្តសៀមរាបស្រាប់យ៉ាងច្រើន ដោយរសជាតិតែក៏ឆ្ងាញ់ តម្លៃសមរម្យ ទីតាំងស្អាតធំទូលាយហើយស្រួលរកទៀត! រកណាបាន?


រសជាតិតែ 4 ប្រភេទដែលយើងភ្លក្សក្នុងនោះមាន 3 ជាភេសជ្ជៈ signature ប្រចាំហាង ប្រភេទ Brown Sugar Deerioca តែគុជលាយជាមួយស្ករត្នោតដែលកំពុងតែពេញនិយមបំផុត។ សំរាប់អ្នកដែលចង់ភ្លក្សរសជាតិដើមគឺ Brown Sugar Deerioca & Fresh Milk គឺស្ករត្នោតឆុងជាមួយទឹកដោះស្រស់ ឈ្ងុយប្រហើរ បឺតមួយក្អឹកៗជាប់ជាមួយនឹងគុជដ៏ស្វិតហើយទន់ល្មើយ ធានាថាជាប់ចិត្តពិតៗតែម្ដង។


ប៉ុន្ដែប្រិយមិត្តក៏អាចភ្លក្សជាបែបតែបៃតងនិងតែកាកាវដូចគ្នា ដែលមានលាយជាមួយនឹងស្ករត្នោតដូចគ្នាគឺ Brown Sugar Deerioca & Matcha Latte និង Brown Sugar Deerioca & Cocoa Fresh Milk ដែលឆ្ងាញ់ប្លែកម្យ៉ាងម្នាក់តាមចំណងចំណូលចិត្តរបស់អ្នក។


រសជាតិតែចុងក្រោយគេដែល FoodBuzz បានភ្លក្សនោះគឺ Garden Milk Tea ដែលជាតែគុជមានលាយជាមួយនឹងកំទេចនំ Oreo និងគ្រីមឈីសដែលមើលដំបូងដូចជាសួនដាំដំណាំអ៊ីចឹង ប៉ុន្ដែការពិតទៅរសជាតិឡើងឆ្ងាញ់ គ្រីមពេញៗមាត់តែម្ដង!


តម្លៃ៖ ចាប់ពី $2 ឡើងទៅ
ទីតាំង៖ ផ្លូវវិទ្យាល័យអង្គរ ភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប (ទល់មុខសាកលវិទ្យាល័យ South-East Asia) | Googlemap
ម៉ោងបើក៖ 9AM - 9PM