ចង់ដឹងឈុតប៊ូហ្វេ Sunday Brunch សណ្ឋាគារលំដាប់ផ្កាយ 5 ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានអ្វីខ្លះ?

លោកអ្នកប្រាកដជាស្គាល់សណ្ឋាគារដ៏ប្រណីតលំដាប់ពិភពលោក​ ហៃយ៉ាត់ រីជិនស៊ី មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ​ ជាសណ្ឋាគារដែលផ្តល់នូវបដិសណ្ឋារកិច្ចដ៏ល្អឥខ្ចោះ និងមានភាពល្បីល្បាញ។​ 

តើលោកអ្នកដឹងទេថាថ្ងៃនេះ FoodBuzz មានអ្វីពិសេសចង់បង្ហាញ សាកទាយមើល?

FoodBuzz សូមណែនាំលោកអ្នកអំពីអាហារប៊ូហ្វេថ្ងៃត្រង់លក្ខណះគ្រួសារ ​(Sunday Brunch) នៅក្នុងភោជនីយដ្ឋាន ម៉ាឃីតកាហ្វេ និងឡោញ។​ គ្រាន់តែពួកយើងមកដល់ភ្លាមគឺទៅដើរមើលសិនថានៅក្នុងហ្នឹងមានម្ហូបបែបណាខ្លះ? អូហូ មុខម្ហូបពិតជាសម្បូរបែបណាស់! គេបែងចែកជា ៤ ផ្នែកធំៗដូចជា គ្រឿងសមុទ្រ ម្ហូបអាស៊ី ម្ហូបបែបបស្ចឹមប្រទេស បង្អែម នំខេកតូច ធំស្អាតៗជាច្រើនមុខ។

ដឹងទេថា FoodBuzz ដើរទៅរកអីមុនគេ គឺគ្រឿងសមុទ្រនោះឯង! ទៅដល់ភ្លាម ឃើញចុងភៅកំពុងឈរគាស់អយស្ទ័រធំៗសាច់ស្រស់ៗ ស្រក់ទឹកមាត់តែម្តង។

ឃើញគ្រឿងសមុទ្រដែលពួកយើងចូលចិត្តហើយ ច្រើនប្រភេទណាស់ដូចជាបង្គាចំហុយ ក្តាម បង្កង និងមឹកជាដើម។ មានជម្រើសគ្រឿងសមុទ្រប្លែកៗមួយចំនួនដូចជា​Crayfish ខ្យងសមុទ្រ ខ្យងប៉ារ៉ា និងគ្រុំជំពូកទាទៀត! និយាយទៅគេចំហុយឡើងពណ៌ក្រហមៗ ទំនងៗណាស់ ហើយក្តាមវិញគឺគេបកស្នូកឲ្យស្រាប់ទៀតស្រួលញ៉ាំមែនទែនហ្មង!

នៅមានទៀត ម្ហួបជប៉ុនដូចជា ចំណិតសាស៊ីមីស្រស់ៗ និងស៊ូស៊ីជាច្រើនប្រភេទ សម្រាប់អ្នកដែលចូលចិត្តម្ហូបជប៉ុន។

ងាកមកមើលម្ហូបអាស៊ីម្តងព្រោះឃើញចុងភៅកំពុងឈរអាំងសាច់មាន់សាច់ឡើងណែនៗហើយឃើញមានភ្ញៀវបរទេសឈរកុម្មង់គុយទាវស៊ុបភ្នំពេញដែលគេស្រុះភ្លាមៗ មានឌីមសាំ ឆាបន្លែចម្រុះ និង Kung Pao Chicken ជាដើម។

ចាប់ដាក់ចានម្នាក់ 2-3 មុខហើយ យើងក៏ដើរទៅរកម្ហូបបសិ្ចមប្រទេសម្តង មានដូចជា Duck leg Confit, Ratatouille, Smoked Salmon Fish Cake, Lamb Ragout Pasta ដែលចុងភៅធ្វើភ្លាមៗ មានសាច់ត្រីធំមួយក្បាល និងសាច់ភ្លៅគោខី្ចមួយដុំធំ ឲ្យភ្ញៀវជ្រើសរើសចុងភៅចៀរស្តើងៗឲ្យ។

នៅមានបង្អែម នំខេកតូចៗប្រភេទសូកូឡា ប្រភេទ cake pop និងនំផ្សេងទៀតសម្រាប់ញ៉ាំមួយម៉ាត់ៗ។ នំគេស្អាតៗពេកឡើងអត់ហ៊ានញ៉ាំ រសជាតិវិញគឺផ្អែមល្មមឆ្ងាញ់ ប្លែកមាត់ ជក់ចិត្តតែម្តង។

កាន់តែពិសេសសម្រាប់ភ្ញៀវលក្ខណៈ គ្រួសារ មានកូនតូចៗនៅទីនេះគឺមានកន្លែងសម្រាប់កុមារលេងកម្សាន្ត អានសៀវភៅ របស់ក្មេងលេងជាច្រើន មានការគូសរូបសត្វតូចៗ និងអ្នកមើលថែក្មេងៗយ៉ាងយកចិត្តទុកដាក់។

សូមអញ្ជើញទទួលយកបទពិសោធន៍អាហារប៊ូហ្វេដ៏សម្បូរបែប រៀងរាល់ថ្ងៃអាទិត្យ ម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៣រសៀល នៅភោជនីយដ្ឋាន ម៉ាឃីតកាហ្វេ និងឡោញ។ តម្លៃត្រឹមតែ ៦៨ដុល្លារ សម្រាប់មនុស្សធំ និង ២០ដុល្លារ សម្រាប់កូនក្មេង (អាយុ​៦ដល់១១ឆ្នាំ) តម្លៃមិនទាន់គិតបញ្ចូលពន្ធ។

ទំនាក់ទំនងកក់ទុកមុន តាមរយៈលេខ 023 600 1234 ឬចូលទៅកាន់ហ្វេប៊ុក https://www.facebook.com/hyattregencyphnompenh

Market Cafe Restaurant & Lounge

Food Review