មុខម្ហូបទី១របស់ Ba Fi Do មកដល់ហើយ! តោះ រៀនធ្វើម្ហូបបែបជប៉ុនដែលមានឈ្មោះថា Spam Musubi

ចុងសប្ដាហ៏នេះ មានគម្រោងចង់នៅផ្ទះ ធ្វើម្ហូបញ៉ាំជុំគ្រួសារមែនអត់? ថ្ងៃនេះចុងភៅល្បីឈ្មោះនៅក្នុងបណ្តាញសង្គម TikTok នឹងមកចែករំលែកពីរបៀបធ្វើមុខម្ហូបមួយមុខដែលងាយស្រួលក្នុងការធ្វើ ហើយចំណាយពេលតិចទៀតផង នោះគឺម្ហូបបែបជប៉ុនមានឈ្មោះថា Spam Musubi

#គ្រឿងផ្សំ

១. សាច់ Spam (អាចរកទិញបាននៅម៉ាត ឬផ្សារទំនើបនានា)

២. ស្លឹកខ្ទឹម

៣. គីមឈី

៤. ពងទា

៥. បាយ

៦. សារ៉ាយសមុទ្រ

៧. ឈីស

៨. ទឹកស៊ីអ៊ីវ

៩. ម្ទេស

#វិធីធ្វើ

១​. ចៀនពងទា និងសាច់ Spam

២. លាបន្ទះសារ៉ាយសមុទ្រ ហើយដាក់ពងទា និងសាច់ Spam ដែលចៀនរួច ឈីស បាយ គីមឈីពីលើសារ៉ាយនោះ

៣. រោយស្លឹកខ្ទឹមតិចៗ

៤. រុំទាំងអស់ចូលគ្នា រួចជាការស្រេច!

បើញ៉ាំ Spam Musubi ជាមួយ Pepsi ត្រជាក់ៗមួយកែវទៀត ដឹងតែកាន់តែបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់តែម្ដង! 

Food Review