ខ្យងឆា ខ្យងស្ងោរ មានទាំងអស់គ្រប់រសជាតិនៅខ្យងស្រែ Online
អោយតែពេលចង់ញ៉ាំខ្យងម្តងៗ ទាល់តែទៅស្រុក បើមិនអញ្ចឹងពិបាករកទិញញ៉ាំណាស់ តែឥឡូវមិនបានខ្វល់ទៀតទេ កន្លែងលក់ខ្យងមួយនេះ មានគ្រប់មុខដឹងតែមិនខកជើងឡើយ។


ខ្យងស្រែ Online មានលក់ខ្យងស្រែដែលច្នៃទៅជាមុខម្ហូបខ្យង 4 មុខ គឺ ខ្យងស្ងោរ , អប់ , អាំង និង ឆា។ រសជាតិមិនអាចបំភ្លេចបាន គឺមកព្រមគ្នាជាមួយនឹងក្លិនស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃ បូកជាមួយសាច់ខ្យងធំៗធ្វើឲ្យមានជាតិមែនទែន។ បើនិយាយពីខ្យងឆាវិញ រឹតតែជក់ចិត្តនឹងរសជាតិឆាចូលជាតិសព្វសាច់សឹងតែយកមកញ៉ាំជាមួយបាយបានទៀត។


ខ្យងស្រែ Online ចាប់បើកលក់ពីម៉ោង 11 ថ្ងៃត្រង់តទៅ។ ក្រៅពីខ្យង កន្លែងមួយនេះក៏មានលក់ក្តាម លៀស កំពឹស ថែមទៀតផងដែរ។


តម្លៃ៖
- ខ្យងស្ងោរ = 3500៛/ កំប៉ុង
- ខ្យងអប់ = 5000៛/ ក្អម
- ខ្យងអាំង = 1000៛(1 គ្រាប់)
- ខ្យងឆា = 5000៛/ ចាន
ទីតាំង៖ ផ្លូវ 402 (ផ្លូវក្រោយសាលាវ៉ាន់ដា ) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ភ្នំពេញ | Googlemap