មកស្គាល់ Samai Distillery អ្នកផលិតស្រា Rum ដំបូងនិងធំជាងគេនៅកម្ពុជា
នៅក្នុងប្រទេសកម្ពុជា មានប្រភេទស្រាល្បីៗជាច្រើន! ក្នុងនោះក៏មាន "Rum" មួយដែរ ។ អ្វីទៅជា Rum? ដូច្នេះសូមត្រៀមខ្លួន ចាំស្ដាប់ FoodBuzz រៀបរាប់អោយស្គាល់ពី Rum និង អ្នកផលិតវាក្នុងស្រុកខ្មែរដំបូងបង្អស់គឺ Samai Distillery។

Rum ជាភេសជ្ជៈដែលមានជាតិអាល់កុលខ្ពស់ផលិតពីស្ករអំពៅ។ ដោយសារវត្ថុធាតុដើមអំពៅនេះអាចរកបាននៅគ្រប់ទីកន្លែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ទើបធ្វើឱ្យសហគ្រិនទាំងពីររបស់ Samai Distillery សម្រេចចិត្តធ្វើផលិតកម្ម rum របស់ពួកគេនៅក្នុងប្រទេសកម្ពុជារបស់យើងតាំងពីឆ្នាំ 2014 មក។
ដើម្បីទទួលបាន Rum ដ៏ប្រណិត យើងត្រូវឆ្លងកាត់ 3 ជំហាន:
- ការផ្អាប់ទុក៖ នេះជាពេលមេអាល់កុលស៊ីជាតិផ្អែមក្នុងរងូ ហើយបំប្លែងវាទៅជាអាល់កុល និងកាបូនឌីអុកស៊ីតទើបអាចក្លាយទៅជាលទ្ធផលដំណាក់កាលទី 1 តែមិនទាន់មានរសជាតិឆ្ងាញ់នៅឡើយទេ។
ការផ្អាប់ទុក - ការចម្រាញ់៖ លទ្ធផល "ដំណាក់កាលទី 1" នឹងឆ្លងកាត់ការចម្រាញ់ដើម្បីឱ្យមានភាពសុទ្ធកាន់តែខ្ពស់ហើយល្អ។ បន្ទាប់ពីនេះ វាក្លាយជា rum មួយដំណាក់ដែលមានជាតិអាល់កុលដល់ 80% ។
Rum ខ្លះក៏អាចលាយជាមួយគ្រឿងផ្សំផ្សេងទៀតធ្វើអោយរសជាតិកាន់តែដិត។ អរគុណដល់ Samai Distillery ផងដែរ ដែលបានប្រើប្រាស់ផលិតផលម្រេចខ្មែរក្នុង Rum របស់ពួកគេ។
3. ការបិតទុក៖ ដូចដែលបានដឹងហើយ ស្រាទុកកាន់តែយូរ កាន់តែល្អហើយខ្លាំង។
បច្ចុប្បន្ននេះក្រៅពីធ្វើជាអ្នកផ្គត់ផ្គង់ Samai Distillery ក៏មានជាបារតូចមួយលក់ផលិតផល rum របស់ខ្លួនផងដែរ ។ ម៉ឺនុយរួមមាន៖
- Samai Tasting Flight (rum សុទ្ធ)៖ ស្រា rum ខ្លាំង ដាក់តែបន្តិចដឹងក្ដៅហ្មង! ដោយអត់មានរសជាតិបន្ថែមណាមួយឡើយ! ល្អឥតខ្ចោះសម្រាប់ការជួបជុំពេលរាត្រី។
Samai-Tasting-Flight
Samai-Tasting-Flight - Rum លាយ៖ ស្រាក្រឡុក rum ហឹរលាយជាមួយរសជាតិផ្អែម / ប្រៃ / ជូរ / រសជាតិផ្សេងៗដែលផ្សំឡើងពិសេសៗដោយហាងស្រា Samai តែមួយគត់។ មានចាប់ពី "Aged Negroni De Cana" (ដែលខ្លាំងបំផុតរហូតដល់ 50% នៃ rum) ទៅ " Frozen Mango Daiquir" (ដែលខ្សោយជាងគេ30% សម្រាប់អ្នកមិនសូវចេះគ្រឿងស្រវឹង)
Aged-Negroni-De-Cana
Frozen Mango Daiquir
Frozen-Khmer-Colada - Samai Rum Chocolate: សូកូឡាលាយជាមួយ rum អំណោយល្អពិសេសសម្រាប់មនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យណូអ៊ែល!!! និងសំរាប់លួងចិត្តខ្លួនឯង (ប្រសិនជានៅ Single ណា៎)!
Samai Rum Chocolate - មាន Mocktails ស្រាបៀរនិងភេសជ្ជៈផ្សេងៗជាច្រើនទៀត។
Sothearos-Dragon
Route-41
21-Points
Rum ជាដបរបស់ Samai Distillery
កុំភ្លេចនូវហាង Samai Distillery ដើម្បីទទួលបានរសជាតិ rum ដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា!
តម្លៃចាប់ផ្តើម៖
- 4$ សម្រាប់ rum មួយកែវ
- 29.5$ សម្រាប់មួយដប
ម៉ោងបើក៖ តែថ្ងៃព្រហស្បតិ៍មួយប៉ុណ្ណោះ ពីម៉ោង 6 ល្ងាចដល់ 11:30 យប់
ទំនាក់ទំនង៖ 023 223 842
ទីតាំង៖ ផ្ទះលេខ 9b ផ្លូវលេខ 830 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
